(ម៉ានីល)៖ អតីតម្ចាស់ជើងឯកខ្សែក្រវាត់ ៨សម័យកាល Manny Pacquiao នឹងឡើងសង្វៀន ដើម្បីដណ្តើមខ្សែ ក្រវាត់ WBA ពិភពលោកពីជើងខ្លាំងអាមេរិក Keith Thurman ដែលនឹងធ្វើឡើងនៅថ្ងៃសៅរ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៩ នៅទឹកដីសហរដ្ឋអាមេរិកតែម្តង ក្នុងការប្រកួតចំនួន ១២ទឹក (៣នាទី/ទឹក)។ នេះបើយោងតាមគេ ហទំព័រ ESPN។
នេះជាការជួបគ្នាលើកដំបូងរវាងកីឡាករលំដាប់ជួរមុខទាំងពីរ ដែលនឹងធ្វើឡើងនៅសង្វៀន MGM Grand Garden Arena ដែលស្ថិតក្នុងទីក្រុង Las Vegas រដ្ឋអាមេរិក ដោយដាក់ខ្សែក្រវាត់២ រួមមាន WBA “Super” World Welterweight របស់កីឡាករវ៉ៃមិនដែលចាញ់ Keith Thurman Jr និងខ្សែក្រវាត់ WBA “Regular” Welterweight របស់ Pacquiao។
គួរបញ្ជាក់ផងថា កីឡាករអាមេរិក វ័យ៣០ឆ្នាំ Keith Thurman ដែលមានរហស្សនាមថា «One Time» បានគ្រប់ គ្រង ខ្សែក្រវាត់ WBA ពិភពលោកមានរយៈពេល ២ឆ្នាំមកហើយ គិតចាប់តាំងពីដណ្តើមបានពីកីឡាករអាមេរិក ដូចគ្នា Danny Garcia ឈ្នះដោយពិន្ទុកាលខែមេសា ឆ្នាំ២០១៧ និងបន្តការពារបានសម្រេចទៀត ពេលវ៉ៃឈ្នះ ពិន្ទុកីឡាករ Josesito Lopez កាលដើមឆ្នាំ២០១៩ ដែលជាការប្រកួតចុងក្រោយរបស់គេ ក្នុងចំណោមឡើង សង្វៀនបាន ២៩ដង មិនដែលចាញ់ និងធ្លាប់ផ្តួលដៃគូឲ្យសន្លប់បាន ២២ដងទៀតផង។
ចំណែកកីឡាករជនជាតិហ្វីលីពីន វ័យ ៤០ឆ្នាំ Manny Pacquiao ដែលមានរហស្សនាមថា «Pac Man» វិញគឺជាការឡើងការពារខ្សែក្រវាត់ WBA “Regular” Welterweight ជាលើកទី២ ក្នុងការប្រកួតលើកទី៧១ ទល់នឹង Keith បន្ទាប់ពី ១ប្រកួតចុងក្រោយបានវ៉ៃឈ្នះពិន្ទុកីឡាករអាមេរិក Adrien Broner កាលខែមករា ឆ្នាំ២០១៩ ក្រៅពីធ្លាប់ ឈ្នះ ៦១ដង ស្មើ២ដង ចាញ់ ៧ដង ក្នុងនោះធ្លាប់ផ្តួលដៃគូឲ្យសន្លប់នៅលើសង្វៀនបានចំនួន ៣៩ដង៕
Pacquiao នឹងឡើងវ៉ៃដណ្តើមខ្សែក្រវាត់ពិភពលោក WBA ពីជើងខ្លាំងអាមេរិក Keith នាថ្ងៃទី២០ ខែកក្កដា
អត្ថបទទាក់ទង