កីឡាការិនី ហាប់គីដូ គង់ម៉ូណា ជេសស៊ីកា មិនត្រឹមតែសមរម្យស្រស់សោភា និងមើលពីចម្ងាយហាក់ដូចនារីធម្មតានោះទេ ប៉ុន្តែដឹងច្បាស់ទៅគឺជាអ្នកហាត់គុនមួយរូប ដែលចូលហ្វឹកហាត់កីឡាមួយនេះជាមួយឪពុកប្រហែល១០ឆ្នាំមកហើយ។ តោះ! ទស្សនាវីដេអូសម្ដែងរបស់កីឡាការិនីខាងលើនេះ ជាមួយនិងបុរសដែលចង់ចូលអោបពីខាងក្រោយ កាលពីថ្ងៃចែកសញ្ញាប័ត្រ និងវិញ្ញាបនបត្រដល់គុនរបស់សហព័ន្ធខ្មែរកីឡាហាប់គីដូ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។
ចំពោះលោកគ្រូ គង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធ បានឲ្យដឹងក្រោយការសម្ដែងនោះដែរថា សហព័ន្ធធ្វើពិធីចែកសញ្ញាប័ត្រ និងវិញ្ញាបនបត្រនេះឡើង ដោយឃើញសិស្សគុនទាំងនោះ បានសិក្សារៀនសូត្រចប់សព្វគ្រប់ និងត្រឹមត្រូវទៅតាមពេលវេលា ចំនួនខែឆ្នាំ ខណៈសមត្ថភាពក៏សមនឹងទទួលផងដែរ។
រំលឹកដែរថា សហព័ន្ធខ្មែរកីឡាហាប់គីដូកម្ពុជា បានធ្វើពិធីជួបជុំ និងចែកសញ្ញាប័ត្រ វិញ្ញាបនបត្រដល់កីឡាករ កីឡាការិនី របស់ខ្លួនកាលពីថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០១៩ នៅដំបូលអគារសូហ្វតេនីស ក្នុងពហុកីឡដ្ឋានជាតិ៕
ប្រភពពី: Sabay
មិនត្រឹមតែស្អាតទេ ប៉ុន្តែចេះក្បាច់គុនទៀត គង់ម៉ូណា ជេសស៊ីកា
អត្ថបទទាក់ទង