កីឡាករសំខាន់៥រូបអាចជាចំណែកលើសនិងត្រៀមចាកចេញពីReal Madrid

ក្រុមអធិរាជសReal Madrid បានបង្ហាញទម្រង់ធ្លាក់ចុះខ្លាំងជាប្រវត្តិសាស្រ្តរបស់ក្លឹបនៅរដូវកាល២០១៨-២០១៩កន្លងទៅនេះ ដោយគ្មានឈ្នះពានអ្វីមួយសោះ ហើយពួកគេបានផ្លាស់ប្តូរគ្រូបង្វឹករហូតដល់ បីនាក់ផ្សេងគ្នារួចមកហើយ ។ ព្រឹត្តការណ៏នេះអាចនិងធ្វើអោយថ្នាក់ដឹកនាំក្លឹបត្រៀម ផ្លាស់ប្តូរដ៏ធំមួយស្របពេលកីឡាករ សំខាន់៥រូបនេះអាចនឹងត្រូវចាកចេញពីក្លឹបផងដែរ។

៥. Keylor Navas

Keylor Navas បានផ្លាស់ពីក្រុមLeVante មកចូលរួមជាមួយក្រុម Real Madrid នៅឆ្នាំ ២០១៤ និងបានចំណាយពេលជាលើកដំបូងរបស់គាត់សិក្សារៀនសូត្រនិងបន្តវេនពីសិស្សច្បង កីឡាករ Iker Casillas ។ នៅរដូវកាលបន្ទាប់ Real Madrid ក្រុមបានព្យាយាមនាំយក David De Gea មករួមក្រុមប៉ុន្តែការផ្លាស់ប្តូរនេះបានបរាជ័យក្រោយខុសត្រូវម៉ោងដែលបានកំនត់ដោយUEFA ហើយជាលទ្ធផល Navas បានក្លាយជាអ្នកចាំទីជម្រើសដំបូងរបស់ក្លឹប។
Navas ជួយសង្គ្រោះបាល់បានយ៉ាង ល្អសម្រាប់ក្រុម Real Madrid ដែលបានធ្វើឱ្យគាត់មានការជឿទុកចិត្តពីសំណាក់គ្រូបង្វឹក Zinedine Zidane ក្រោយពីជួយក្រុមឈ្នពាន ក្របខ័ណ្ឌ Champions League៣ឆ្នាំជាប់ៗគ្នា ។ ទោះបីជាយ៉ាងណាក៏ដោយបន្ទាប់ពីការចាកចេញរបស់ Zidane ក្រុម Real Madrid បានចុះហត្ថលេខាជាមួយ Thibaut Courtois ដើម្បីជំនួស Navas ។ស្ថិតក្នុងវ័យ៣២ឆ្នាំកីឡាករអន្តរជាតិកូស្តារីការូបនេះ ហាក់មិនអាចប្រជែងជម្រើសដៃទី១ពីកីឡាករចំណូលថ្មីCourtois ស្របពេលការបង្ហាញខ្លួនរបស់គេនៅមុនបញ្ចប់រដូវកាល កាន់តែមានភាពថមថយ ដូច្នេះប្រសិនជាក្លឹបណាហ៊ានដាក់សំណើរមក នោះរូបគេអាចនិងពិចារណាចាកចេញហើយ។

៤.James Rodriguez
ខ្សែបម្រើ James Rodriguez បានមកដល់ក្លឹប Real Madrid ក្នុងឆ្នាំ ២០១៤ បន្ទាប់ពីបានឈ្នះពានរង្វាន់ស្បែកជើងមាសក្នុងនាមកីឡាកររកបានគ្រាប់បាល់ច្រើនបំផុតនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ FIFA World Cup ២០១៤ ។ រដូវកាលដំបូងJamesបង្ហាញទម្រង់លេងគួរចាប់អារម្មណ៍ក្រោមការដឹកនាំរបស់លោក Carlo Ancelotti ប៉ុន្តែនៅពេលដែលលោក Zidane បានក្លាយជាកីឡាករបម្រុង ហើយមុនរដូវកាល ២០១៧-២០១៨ កីឡាករអន្តរជាតិកូឡុំប៊ីរូបនេះ ត្រូវបានក្លឹបអនុញ្ញាតឱ្យBayern Munich ខ្ចីជើងរយៈពេលពីរឆ្នាំ។

លេងអោយBayern Munich កន្លងមកJamesស៊ុតបញ្ចូលទីបាន ១៥គ្រាប់និងចែកបាល់អោយមិត្តរួមក្រុមស៊ុតបញ្ចូលទី ២០ គ្រាប់ក្នុង ៦៧ ប្រកួត។ ទោះបីជាយ៉ាងណាក្លឹបBayern Munich មិនបានបង្ហាញចេតនាចង់ទិញផ្តាច់Jamesទៅរួមក្រុមទេ នោះមានន័យថារូបគេ James នឹងត្រលប់ទៅ Real Madrid វិញ ហើយក្លឹបអាចនិងលក់កីឡាករវ័យ២៧ឆ្នាំទៅក្លឹបដែលចាប់អារម្មណ៏ចង់បាននោះគឺJuventusនិង Arsenalនេះឯង។

៣.Marcelo

Roberto Carlos ត្រូវបានចាត់ទុកថាជាខ្សែការពារដ៏អស្ចារ្យបំផុតម្នាក់ខណៈ Marcelo បានដើរតួនាទីសំខាន់ក្នុងការជំនួសតំណែងរបស់គេនៅឯក្លិប Real Madrid ។ Marcelo បានចំណាយពេលជាមួយក្លឹប Real Madrid រយៈពេល ១២ ឆ្នាំ ហើយអស់រយៈពេលជាច្រើនឆ្នាំមកហើយកីឡាករប្រេស៊ីលរូបនេះបានជួយក្លឹបនៅតំបន់ការពារនិងបម្រើយ៉ាងច្រើន។ក្រោយចូលលេងបាន៤៨៦ ប្រកួតស៊ុតបញ្ចូលទី ៣៦ គ្រាប់ស៊ុតនិងចែកបាល់អោយមិត្តរួមក្រុម ៩០ គ្រាប់ព្រមទាំងឈ្នះពាន ២០ ជាមួយក្លឹប។

ទោះបីជាយ៉ាងណាក៏ដោយក្នុងរដូវកាល ២០១៨0-២០១៩ គាត់បានបាត់បង់តំណែងជម្រើសតបូងនៅក្នុងក្រុម។ មួយវិញទៀតMarcelo កីឡាករវ័យ ៣១ ឆ្នាំរូបនេះ មិនមានឈ្មោះនៅក្នុងក្រុមជម្រើសជាតិប្រេស៊ីលសម្រាប់ការប្រកួត Copa America នោះទេ។ សម្រាប់ក្រុមReal Madridវិញក៏បានសម្លឹងឃើញការចង់បានកីឡាករ Ferland Mendy របស់ក្រុម Olympique Lyon មកកាន់កីឡាដ្ឋានEstadio Santiago Bernabeu ដែរ។ដូចនេះប្រសិនជាការផ្ទេរជោគជ័យនោះ Marcelo អាចនឹងត្រូវក្លឹបលក់ចេញ។

២. Luka Modric

Real Madrid បានចុះហត្ថលេខានាំយក Luka Modric ពីក្រុម Tottenham Hotspur កាលពីឆ្នាំ ២០១២ ហើយនៅរដូវកាលដំបូងរបស់គាត់ត្រូវបានគេចាត់ទុកថាជាការទិញកីឡាករដ៏អាក្រក់បំផុតនៅ La Liga ដូចដែលក្រុមBarcelona នាំយកAlex SongពីArsenalដូច្នេះដែរ ។ ប្រាំពីរឆ្នាំក្រោយមក Modric គឺជាអ្នកឈ្នះពានរង្វាន់ បាល់មាសBallon d’Or ខណៈពេលដែល Song កំពុងតែតស៊ូនៅក្នុងក្រុម FC Sion របស់ស្វ៊ីស។

មានន័យថា Modric បានបង្ហាញពីភាពជឿជាក់របស់គាត់ក្នុងនាមជាខ្សែបម្រើដ៏ល្អបំផុត នៅឯក្លិប Real Madrid ។ប៉ុន្តែឈានចូលដល់វ័យ ៣៣ឆ្នាំទៅហើយនោះវាអាចជាពេលវេលាសម្រាប់គាត់ក្នុងការចាកចេញ ។ កាលពីរដូវក្តៅមុនមានពត៌មានបានចុះផ្សាយអំពីទំនាក់ទំនងរបស់ Modric និងក្រុមInter Milan ប៉ុន្តែទីបំផុតគាត់នៅតែបន្តលេង។ ប៉ុន្តែសម្រាប់រដូវកាលថ្មីនេះក្រុមកំពុងសម្លឹងឃើញខ្សែបម្រើChristian Erikssen របស់ក្រុមTottenham ដែលអាចជាបេក្ខភាពជំនួស Modricបាន។

១. Gareth Bale

ក្រោយការវិលត្រលប់មកវិញរបស់លោកZinidine Zidane ខ្សែប្រយុទ្ធស្លាបGareth Bale បានជួបរឿងខកចិត្តយ៉ាងខ្លាំងនៅលើទឹកដីក្រុម Real Madrid ។ ការពិតអ្នកចាត់ការទូទៅអន្តរជាតិបារាំង Zidane មិនបានយក Bale ចេញពីកៅអីបម្រុងសម្រាប់ការប្រកួតដែលនៅសល់នៅចុងរដូវកាលនេះទេសូម្បីតែការប្រកួតវគ្គផ្តាច់ព្រ័ត្រលើកចុងក្រោយក្តី។ឈានចូលដល់វ័យ៣០ឆ្នាំឆាប់ៗនេះខ្សែប្រយុទ្ធអន្តរជាតិវេល Bale បានចំណាយពេល ៦ រដូវកាលជាមួយReal Madrid ស៊ុតបញ្ចូលទី ១០២ គ្រាប់និង ចែកបាល់អោយមិត្តរួមក្រុមស៊ុតបញ្ចូលទី៦៤ដង Real Madrid ក្នុង២៣១ ប្រកួត។ ទោះបីជាបែបនេះក្តីភាពព្រងើយកន្តើយរបស់ក្រុម គួមផ្សំនិងការមិនអោយតម្លៃរបស់អ្នកគាំទ្រ អាចជារឿងបើកផ្លូវសម្រាប់ Bale ក្នុងការចាកចេញទៅកាន់ក្លឹបថ្មី។

Link: https://www.foxsportsasia.com/football/1105624/5-superstars-who-could-be-on-their-way-out-of-real-madrid-this-summer/