កំពូលខ្សែប្រយុទ្ធ Lionel Messi បានអភិឌ្ឍខ្លួនក្លាយជាកីឡាករលំដាប់ពិភពលោកជាងមួយទសវត្សមកហើយព្រមជាមួយសមិទ្ធិផលពានរង្វាន់ និង ជ័យជំនះជាច្រើនបំផុតសម្រាប់ក្លឹបនិងប្រទេសជាតិ។ ក៏ប៉ុន្ដែក៏មានព្រឹត្តការណ៏មួយចំនួនដែលខ្សែប្រយុទ្ធស្លាបវ័យ៣១ឆ្នាំរូបនេះបានទទួលនៅការខកចិត្ត និង មិនអាចជួយក្រុមនិងជម្រើសជាតិរបស់ខ្លួនបានផងដែរ។

1. Barcelona និង Chelsea ( UEFA Champions League)

នៅឆ្នាំ ២០១២ ក្រុមអ្នកមានបុណ្យBarcelona មានឱកាសការពារពានរង្វាន់ក្របខ័ណ្ឌ Champions League របស់ពួកគេតាមរយៈការផ្តួលក្រុមភ្ញៀវតោខៀវ Chelsea ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែបន្ទាប់ពីChelseaបានឈ្នះការប្រកួតនៅជើងទី ១ ក្នុងនាមជាម្ចាស់ផ្ទះនៅកីឡដ្ឋាន Stamford Bridge ក្នុងលទ្ធផល១-០ ។ទោះបីជាBarcelona រកបាន២គ្រាប់នាំមុខខណៈMessi បានជួយអោយIniesta សម្រេចគ្រាប់ទី២ក្តីប៉ុន្តែក្រុមChelsea បានធ្វើការវាយបកវិញ ដោយកីឡាករRamires និង Torres ធ្វើអោយបញ្ចប់លទ្ធផល Barcelona២:២Chelsea នាំអោយក្រុមBarcelona ត្រូវធ្លាក់ចេញពីការប្រកួតនេះត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

Video: https://www.youtube.com/watch?time_continue=505&v=RAOlAAsaSkQ

២.Argentina vs Germany ២០១៤ FIFA World Cup
ការប្រកួតWorld Cup ២០១៤កំពូលខ្សែប្រយុទ្ធLionel Messi បានបង្ហាញទម្រង់លេងយ៉ាងល្អចាប់តាំងពីវគ្គជម្រុះ ក្នុង ពូល និង វគ្គ១៦ក្រុមចុងក្រោយ(ស៊ុតបាន៣គ្រាប់)ប៉ុន្តែសម្រាប់វគ្គ ៨ក្រុម និង វគ្គ៤ក្រុម មុនឈានដល់វគ្គផ្តាច់ព្រ័ត្រ Messi មិនបានរកគ្រាប់បាល់បញ្ចូលទីទេ ប៉ុន្តែរូបគេគឺជាបុគ្គលសំខាន់ដែលបានជួយក្រុមឈានដល់វគ្គផ្តាច់ព្រ័ត្រ។ ការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាងក្រុមទាំងពីរនៅដើមតង់ទី២Messi ស្ទើរតែរកបានគ្រាប់បាល់បញ្ចូលទីទៅហើយប៉ុន្តែការស៊ុតខុសគោលដៅតែបន្តិចប៉ុណ្ណោះ។ ការប្រកួតនេះបានអូសបន្លាយហូតដល់ការថែមម៉ោងមុនពេលMario Gotze ស៊ុត១គ្រាប់បាល់ជ័យជំនះធ្វើអោយអ្វីៗត្រូវបញ្ចប់។

Video https://www.youtube.com/watch?time_continue=50&v=q4pyzdQAEeo

៣.Argentina vs Brazil មិត្តភាព ខែតុលា ២០១៤

ក្រោយខកខានឪកាសមាសលើកពានWorld Cup Messiក៏ មិនអាចធ្វើបានសម្រេចដោយការស៊ុតបាល់ប៉េណាំងទីបន្ទាប់ពីកីឡាករDaniloបង្កកំហុសនាំអោយDi Maria ដួលក្នុងតំបន់គ្រោះថ្នាក់។ខណៈនោះអ្នកចាំទីប្រេស៊ីលបានសង្គ្រោះបាល់ដើម្បីរកគ្រាប់បាល់វាយបកតាមស្មើវិញក្នុងការប្រកួតនេះបន្ទាប់ពីក្រុមជម្រើសជាតិប្រេស៊ីលបានរកគ្រាប់បាល់នាំមុខមុននៅនាទី ទីដោយកីឡាករ Diego Tardelli។ចូលមកដល់តង់ទី២កីឡាករTardelli ដដែលបានបន្ថែមគ្រាប់បាល់ទី២អោយប្រេស៊ីល និង ជាគ្រាប់ជ័យជំនះក្នុងលទ្ធផល២:0។

Video: https://www.youtube.com/watch?time_continue=60&v=YeGPySgg0JE

៤.Argentina vs Chile វគ្គផ្តាច់ព្រ័ត្រ Copa América Centenario

បន្ទាប់ពីចាញ់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់បាល់ទាត់ FIFA World Cup ២០១៤ និងវគ្គផ្តាច់ព្រ័ត្រ Copa America ឆ្នាំ ២០១៥ ជម្រើសជាតិអាហ្សង់ទីនមានឱកាសឈ្នះពានរង្វាន់ Copa America Centenario ដែលជាពាន ទី ៣ នៅឆ្នាំ ២០១៦ នៅពេលដែលពួកគេត្រូវប្រកួតជាមួយក្រុមឈីលីនៅវគ្គផ្តាច់ព្រ័ត្រ ។ដូចជានៅឆ្នាំ ២០១៥ ក្រុមទំាងពីរត្រូវសម្រេចកាត់សេចក្តីការស៊ុតបាល់ប៉េណាល់ទីក្រោយបញ្ចប់លទ្ធផល ០-០ នៅចុងបញ្ចប់នៃម៉ោងបន្ថែម១៥នាទីទាំងពីរលើក។
ការស៊ុតបាល់ពិន័យដំបូងMessi មិនអាចធ្វើបានសម្រេចដោយការសង្គ្រោះបាល់ពីកីឡាករClaudio Bravo មុនពេល Arturo Vidal ស៊ុតបាល់១១ម៉ែត្រមិនចូលខណៈSergio Romero សង្គ្រោះបាល់បានដូចគ្នា។ទីបំផុតក្រុមឈីលីមានឪកាស លើកពានជាលើកទី២ជាប់គ្នាបន្ទាប់ពីផ្តួលក្រុមអាហ្សង់ទីនក្នុងលទ្ធផល៤:២ដោយបាល់កាត់សេចក្តី១១ម៉ែត្រ។
Video: https://www.youtube.com/watch?v=Sw5U4qdpC7k

៥. Argentina vs Iceland ២០១៨ FIFA World Cup វគ្គជម្រុះក្នុងពូល

អាហ្សង់ទីនស្ថិតនៅក្នុងពូល ជាមួយនឹងក្រូអាតនីហ្សេរីយ៉ានិងក្រុមជម្រើសជាតិអ៊ីស្លង់សម្រាប់ការប្រកួតបាល់ទាត់ពិភពលោក FIFA ២០១៨ កន្លង មកនេះ។ការប្រកួតបើកឆាករបស់ពួកគេមិនបានល្អក្រោយពីចាញ់ក្រូអាត និង បន្តស្មើជាមួយក្រុមអ៊ីស្លង់ ១:១ ខណៈ ដែល Messi មិនអាចរកបានគ្រាប់បាល់ជ័យជំនះដោយការស៊ុតបាល់ប៉េណាំងទីមុនពេលAgueroស៊ុតបាន បាល់នាំ មុខ១ គ្រាប់មុន ។ទីបំផុតក្រុមអាហ្សង់ទីនបានឈានដល់វគ្គ១៦ក្រុមចុងក្រោយ បន្ទាប់ពីផ្តួលនីហ្សេរីយ៉ា២:១ប៉ុន្តែបានធ្លាក់ ចេញ ពីការប្រកួតវគ្គ១៦ក្រុមចុងក្រោយបន្ទាប់ពីចាញ់បារាំងក្នុងលទ្ធផល៤:៣។

Video Argentina Vs Iceland: https://www.youtube.com/watch?v=Xvarnwv6hRk
Video Argentina Vs France: https://www.youtube.com/watch?v=6C6oOcDFmLY

៦.Barcelona ធ្លាក់ចេញពីChampion league និងខកខានឈ្នះពានCopa Del Rey(២០១៨-២០១៩)
ជាថ្មីម្តងទៀត Messi នៅតែមិនអាចជួយក្រុមBarcelona ឈានដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់កំពូលទ្វីបអឺរ៉ុបChampion League រដូវកាល២០១៨-២០១៩នេះ ក្រោយចាញ់ក្រុមហង្សក្រហមLiverpoolនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។យ៉ាងណាមិញទោះបីជាអាចការពារ តំណែងជើងឯកLa Liga ២០១៨-២០១៩បាន តែMessi នៅតែមិនអាចជួយក្រុមអ្នកមានបុណ្យបញ្ចប់រដូវកាលដោយ លើកពានCopa Del Rey បាននោះដែរ ក្រោយរងបរាជ័យចាញ់ក្រុមValencia កាលពីថ្ងៃអាទិត្យសប្តាហ៏មុនក្នុងលទ្ធផល ២:១ ខណៈដែលMessiព្យាយាមវាយបកតាមពីក្រោយបាន១គ្រាប់យ៉ាងណាក្តី។

Video: https://www.youtube.com/watch?v=PpIdbYsiwx0
Video: https://www.youtube.com/watch?v=GQRhynd1Ysc
Link: https://www.foxsportsasia.com/football/1019605/5-instances-when-lionel-messi-let-his-teammates-down/