អ្នកប្រដាល់កម្ពុជា យ៉ែម សុខហាល់ (Yem Sokharl) បាង កាយ៉ាក ត្រូវបានគេដាក់ឲ្យវ៉ៃគូឯកម្នាក់ទៀតហើយក្នុងកម្មវិធី Max Muay Thai ULTIMATE បន្ទាប់ពី ធឿន ធារ៉ា ក៏ធ្លាប់ជាគូឯកនៅសង្វៀនប្រទេសថៃនាពេលកន្លងទៅដែរ។
បើតាមការបង្ហោះផ្សព្វផ្សាយលើផេកហ្វេសបុក The Champion Muay Thai ៣ម៉ោងមុននេះលើកឡើងថា «កុំឲ្យខកខានការប្រកួតថ្ងៃអាទិត្យ ទី២៦ ខែឧសភា ២០១៩ ខាងមុខនេះ»។ ក្នុងរួបភាពដែលគេបង្ហោះនោះ គឺឃើញមានកីឡាករកម្ពុជា បាង កាយ៉ាក ត្រូវប៉ះម្ចាស់ផ្ទះថៃ Ultra Artit I.A.T លើប្រភេទទម្ងន់ ៥៩គីឡូក្រាម(Main Event)។ ការប្រកួតរបស់ បាង កាយ៉ាក នឹងធ្វើឡើងចាប់ពីម៉ោង៦ល្ងាចតទៅ និងមានផ្សាយតាមប៉ុស្តិ៍លេខ២៦ផងដែរ៕
កីឡាករខ្មែរ១រូបទៀតហើយបានវ៉ៃគូឯកនៅប្រទេសថៃ ក្នុងកម្មវិធី Max Muay Thai ULTIMATE
អត្ថបទទាក់ទង