Borussia Dortmund បានខកខានឱកាសឡើងទៅឈរនៅលើកំពូលតារាងក្របខ័ណ្ឌ Bundesliga ក្រោយរងបរាជ័យចាញ់ក្រុម Bayer Leverkusen ក្នុងលទ្ធផល ៤ទល់និង៣នៅកីឡាដ្ឋាន BayArena សម្រាប់ការប្រកួតសប្តាហ៏ទី២១។ជ័យជម្នះសម្រាប់ក្រុមលោក Peter Bosz មានន័យថាពួកគេកើនឡើងដល់លេខ ៥ ស្របពេលដែលក្រុម Dortmund នៅតែឈរនៅលេខ ៣ ដោយមាន ៣ ពិន្ទុតាមពីក្រោយក្រុមនាំមុខតារាង Bayern Munich ដែលត្រូវប្រកួតជាមួយ RB Leipzig នៅថ្ងៃអាទិត្យនេះ។

អ្វីដែលជារឿងគួរកត់សម្កាល់សម្រាប់ខ្សែប្រយុទ្ធឆ្នើម Erling Braut Haaland ខកខានជាលើកដំបូងក្នុងការរកគ្រាប់បាល់បញ្ចូលទីសម្រាប់ការបង្ហាញខ្លួនអោយក្រុម Borussia Dortmund ខណៈដែល រូបគេរកបានគ្រាប់បាល់បញ្ចូលទី៧គ្រាប់ហើយក្រោយផ្ទេរពីក្រុម Salzburg កាលពីដើមខែមករា ២០២០ កន្លងទៅនេះ។

ប្រភព៖ BBC

វីដេអូ៖