បន្ទាប់ពីចំណាយប្រាក់បំបែកកំណត់ត្រាពិភពលោកតម្លៃ ៨០ លានយូរ៉ូនាំយក Kepa Arrizabalaga មកកាន់កីឡាដ្ឋាន Stamford Bridge នារដូវក្តៅឆ្នាំ ២០១៨ ជារឿងមិនគួរឱ្យជឿ ថាក្រុមតោខៀវ Chelsea កំពុងតែខិតជិតដល់ការចែកផ្លូវគ្នា ជាមួយអ្នកចាំទីអេស៉្បាញរូបនេះ។
គ្រូបង្វឹកលោក Frank Lampard បានបញ្ជាក់យ៉ាងច្បាស់ថា Kepa ត្រូវតែខិតខំនិងបញ្ចេញអោយអស់ពីសមត្ថភាពដើម្បីកែប្រែកំហុសនាពេល កន្លងមក។ប្រភពពីគេហទំព័រ Telegraph បានចុះផ្សាយថាបច្ចុប្បន្ន Chelsea ក៏កំពុងសម្លឹងឃើញបេក្ខភាពអ្នកចាំទី៣រូបដើម្បីជំនួសតំណែងអតីតកីឡាករ At.Biobao រូបនេះប្រសិនជារូបគេមិនបានបង្ហាញទម្រង់លេងល្អប្រសើរនាពេលខាងមុខនេះទេ។
១.Nick Pope
ក្រុមតោខៀវ Chelsea កំពុងសម្លឺងឃើញឪកាសចុះហត្ថលេខានាំយកអ្នកចាំទី Nick Pope ពីក្លឹប Burnley ខណៈដែលរូបគេបច្ចុប្បន្នជាជម្រើសដៃទី២នៅក្នុងក្រុមជម្រើសជាតិអង់គ្លេស។ដូច្នេះគឺជាជំរើសដ៏ល្អបំផុតសម្រាប់គ្រូបង្វឹក Frank Lampard ។
២. Gianluigi Donnarumma
ស្ថិតក្នុងវ័យទើបតែ២០ ឆ្នាំប៉ុណ្ណោះ Gianluigi ជាមួយទម្រង់លេងធ្វើអោយរូបគេជាកីឡាករដែលទាក់ទាញនិងចាប់អារម្មណ៏បំផុត ស្របពេលដែល រូបគេជាកីឡាករជាប់ចំណាត់ថ្នាក់លេខ ១ របស់ AC Milan ចាប់តាំងពីរដូវកាល ២០១៥-១៦មកដល់ពេលបច្ចុប្បន្ន ។
៣.Adrea Onana
Andre Onanaរីកចម្រើនធំធាត់ចេញពីយុវជនថ្នាលក្រុម Barcelona រូបនេះក្នុងនាម កីឡាករអន្តរជាតិកាមេរូនបានក្លាយជាអ្នកចាំទីលេចធ្លោបំផុត បន្ទាប់ពីជាប់ជាកីឡាករដៃទី១ របស់ Ajax ចាប់តាំងពីរដូវកាល ២០១៦-២០១៧ កន្លងមក។ រូបគេបន្តសាងស្នាដៃល្អបំផុតជួយក្រុមយក្ស ហូឡង់ទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League រដូវកាល២០១៨-២០១៩ ។
ប្រភព:Sportskeeda