យោងតាមគេហទំព័រ Mirror បានចុះផ្សាយថាក្រុមហង្សក្រហម Liverpool បានត្រៀមខ្លួនជា ស្រេចដើម្បីប្រជែងជាមួយក្រុមតោខៀវ Chelsea ដើ់ម្បីដាក់ដេញថ្លៃទឹកប្រាក់ ៦០លានផោន (៧៨ លានដុល្លារ) ដើម្បីចុះហត្ថលេខានាំយកខ្សែប្រយុទ្ធ Timo Werner ពីក្លឹប RB Leipzig។
ក្រុមតោខៀវ Chelsea ក្រោយរួចផុតបម្រាមទិញកីឡាករពីសំណាក់ FIFA រួចមក ក្រុម បានបើកការពិភាក្សារួចហើយសម្រាប់ Werner ខណៈគ្រូបង្វឹកលោក Jurgen Klopp ដែលជាបុគ្គលម្នាក់តែងតែសរសើរពីសមត្ថភាពរបស់កីឡាករវ័យ២៣ឆ្នាំដែលមានរហស្សនាមថាម៉ាស៊ីនរកគ្រាប់បាល់នោះ ក៏កំពុងរៀបចំផែនការប្រជែងយករូបគេមករួមក្រុមផងដែរ ។
កីឡាករអន្តរជាតិអាល្លឺម៉ង់អាយុ ២៣ឆ្នាំ Werner រកបាន ២គ្រាប់ទល់នឹង Union Berlin កាលពីថ្ងៃសៅរ៍ដោយរកបាន ២០គ្រាប់ហើយក្នុងការបង្ហាញខ្លួន ១៨ប្រកួតនៅ Bundesliga រដូវកាលនេះ។
ប្រភព៖ Mirror