ក្រុមការពារតំណែងជើងឯក Ligue១ គឺ Paris Saint Germain បានបញ្ជាក់ជាផ្លូវគារណ៏បន្ទាប់ ពីការចរចារដោយចំណាយពេលពីរទៅបីសប្តាហ៍ ក្លឹប PSG បានឈានដល់កិច្ចព្រមព្រៀងជាមួយខ្សែការពារ Marquinhos ដើម្បីបន្តកុងត្រារយៈពេល ២ឆ្នាំជាមួយក្លឹបបន្តទៀត។
Marquninhos កីឡាករអន្តរជាតិប្រេស៊ីលរូបនេះក្រោយពីទទួលបានប្រាក់ពលកម្មនឿយហត់សម ស្របរូបគេបានចុះហត្ថលេខាពន្យាកិច្ចសន្យាចាស់ដល់ខែមិថុនា ឆ្នាំ២០២២ កន្លងទៅទើបតែបានបន្តកិច្ចសន្យាថ្មីពេលនេះមានសុពលភាពដល់ឆ្នាំ ២០២៤។
ស្ថិតក្នុងវ័យ ២៥ឆ្នាំ Marquinhos បានបង្ហាញទម្រង់លេងដ៏សំខាន់បំផុតរយៈពេលច្រើនឆ្នាំមកនេះ នៅ កីឡាដ្ឋាន Parc des Princes ដោយចាប់ដៃគូជាមួយមិត្តរួមជាតិ Thiago Silva នៅក្នុងតួនាទីការពារក្រោមការដឹកនាំរបស់គ្រូបង្វឹកអាឡឺម៉ង់លោក Thomas Tuchel។
ប្រភព៖ Besoccer