ប្រភពពីកាសែត The Express បានចុះផ្សាយថាក្លិបតោខៀវ Chelsea បានកំនត់គោលដៅលើ ខ្សែការពារ Issa Diop របស់ក្រុមញញួរធំ West Ham ដែលជាក្លឹបរួមទីក្រុងឡុងដ៏ ជាគោលដៅផ្ទេរដ៏ធំបំផុតរបស់ពួកគេកំលុងពេលទីផ្សារដោះដូរកីឡាករកំពុងបើកដំណើរការបាន៩ថ្ងៃមកហើយនេះជាមួយដេញថ្លៃទឹកប្រាក់ ៤០ លានផោន រឺ(៥២ លានដុល្លារ)ដាក់អោយក្រុម West Ham ពិចារណា។

ម្ចាស់ជើងឯក UEFA Cup រឺ Europa League កំពុងព្យាយាមស្វែងរកកីឡាករខ្សែបម្រើ-ការពារកណ្តាលដ៏មាន បទពិសោធន៏មួយរូបដើម្បីពង្រឹងប្រពន្ធការពាររបស់ពួកគេបន្ថែមទៀត និងបានចាត់ទុកកីឡាករអន្តរជាតិ បារាំងវ័យ ២២ ឆ្នាំរូបនេះជាគោលដៅចុះហត្ថលេខាអាទិភាព។

យ៉ាងណាមិញក្រុមដែលដឹកនាំដោយគ្រូបង្វឹកលោក Frank Lampard ប្រឈមមុខនឹងការប្រកួតប្រជែងចង់បាន កីឡាករជម្រើសជាតិមាន់គកបារាំងវ័យក្រោម ២១ឆ្នាំផងដែរពីសំណាក់ក្លឹបរួមទីក្រុងមួយទៀតគឺ Tottenham ខណៈដែលគ្រូបង្វឹកថ្មី លោក David Moyes បង្ហាញចេតនាមិនចង់លក់កីឡាករសំខាន់រូបនេះ នៅទឹកប្រាក់មិនតិចជាង៥០លានផោននោះទេ។

ប្រភព៖ Express