ក្លឹបរបស់លោក David Beckham-Inter Miami បានតែងតាំងលោក Diego Alonso ដែលជាជនជាតិអ៊ុយរុយហ្គាយ ជាអ្នកចាត់ការដំបូងរបស់ក្លឹប។
បុរសវ័យ ៤៤ឆ្នាំរូបនេះ ធ្លាប់ដឹកនាំក្លឹបម៉ិកស៊ីកូ Monterry អំឡុងឆ្នាំ២០១៨ ដល់ឆ្នាំ២០១៩ មុនពេលដែលលោកត្រូវបានបណ្ដេញចេញ ទោះបីជាដឹកនាំឲ្យឈ្នះពាន Champions League ទ្វីបអាមេរិកខាងជើងក៏ដោយ។
ទាក់ទិននឹងការតែងតាំងនេះ លោក Alonso បានលើកឡើងថា៖ ” ក្លឹបនេះជាក្លឹបប្រកបដោយមហិច្ឆតា និងពោរពេញដោយគម្រោងឈ្នះៗ ” ។ ក្លឹបរបស់លោក Beckham នឹងត្រូវលេងក្នុងលីគកំពូលសហរដ្ឋអាមេរិកចាប់ពីឆ្នាំ២០២០នេះទៅហើយ៕