Lionel Messi បានឈ្នះពានបាល់មាសជាលើកទី៦(Ballon d’Or)ក្នុងអាជីពរបស់ខ្លួននៅ ក្នុងឆ្នាំ ២០១៩ ដើម្បីបញ្ជាក់ពីសមត្ថភាពនៅតែបន្តលេចធ្លោក្នុងពិភពបាល់ទាត់នៅក្នុងឆ្នាំខាងមុខនេះផងដែរ។ គេហទំព័រFOX Sports Asia សូមលើកយកកំណត់ត្រា ៥ចំនុចដែលតារាឆ្នើមរបស់ក្រុមBarcelona អាចនិងបំបែកបាននៅឆ្នាំ ២០២០ដែលខិតជិតចូលមកដល់នៅពេលខាងមុខៈ

១.រកបានគ្រាប់បាល់ច្រើនបំផុតសម្រាប់ក្លឹបតែមួយ

វីរបុរសដែលបានជួយជម្រើសជាតិប្រេស៊ីលឈ្នះពានWorld Cup ៣សម័យលោក Pele មានកំណត់ត្រាស៊ុតបាល់បញ្ចូលទីបានច្រើនជាងគេសំរាប់ក្លឹបតែមួយ។ នៅចន្លោះឆ្នាំ ១៩៥៦ និង ១៩៧៤ Peleរកគ្រាប់បាល់ស៊ុតបញ្ចូលទីរហូតដល់ទៅ ៦៤៣ គ្រាប់សំរាប់ក្លឹបSantos ប្រេស៊ីល ស្របពេល Messi បច្ចុប្បន្នរកបាន៦១៨ គ្រាប់សម្រាប់ Barcelona ។ដូច្នេះខ្សែប្រយុទ្ធឆ្នើម អាហ្សង់ទីនរូបនេះត្រូវការត្រឹមតែ ២៥ គ្រាប់ប៉ុណ្ណោះដើម្បីតាមស្មើនិងឈានទៅបំបែកកំណត់ត្រាស្តេចបាល់ទាត់រូបនេះ។

២.រកគ្រាប់បាល់ច្រើនបំផុតជាច្រើនឆ្នាំជាប់ៗគ្នានៅChampion League

Lionel Messi បានស៊ុតបញ្ចូលទីក្របខណ្ឌ UEFA Champions League ជាលើកទី១៥ ជាប់ៗគ្នា ពោលក្រោយឆ្លងកាត់ វគ្គចែកពូល១៦ក្រុមនៃរដូវកាលនេះ ។ កំណត់ត្រានៃការស៊ុតបាល់ បញ្ចូលទីច្រើនបំផុតគឺ១៥ដងជាប់ៗគ្នានោះគឺRyan Giggវីរបុរសក្រុមMan.Unitedដែលអាចនិងត្រូវបានបំបែកប្រសិនMessiអាចរកគ្រាប់បាល់នៅវគ្គ ចែកពូលរដូវកាលថ្មី២០១៩-២០២០នេះបាន។

៣.ធ្វើបានHat-trickច្រើនបំផុត

Messiស្ថិតនៅក្នុងបញ្ជីកំពូលកីឡាករដែលរកបានគ្រាប់បាល់៣គ្រាប់/១ប្រកួត(Hat-trick) ច្រើនបំផុតក្នុងតារាង UEFA Champions League បន្ទាប់ពីគូប្រជែង Cristiano Ronaldo ពោលគឺរូបគេធ្លាប់ធ្វើបាននៅក្របខណ្ឌកំពូលទ្វីបអឺរ៉ុបនេះ៨ដងរួចមកហើយ។ដូច្នេះរដូវកាលនេះMessi អាច និងមានឪកាសសម្លឹងរកគ្រាប់បាល់ដើម្បីតាមស្មើ និងវ៉ាដាច់គូប្រជែងរឺយ៉ាងណាគឺអាស្រ័យសមត្ថភាព របស់គេនាពេលនេះហើយ។

៤.រកគ្រាប់បាល់ច្រើនបំផុតនៅLa Liga

Lionel Messi ក្នុងនាមជាអ្នករកគ្រាប់បាល់បានច្រើនជាងគេនៅ La Ligaរដូវកាល២០១៩-២០២០ ជាមួយគ្រាប់បាល់ស៊ុតបញ្ចូលទី ១៣ គ្រាប់តាមពីក្រោយដោយខ្សែប្រយុទ្ធ Karim Benzema រកបាន១២ គ្រាប់។

ដូច្នេះប្រសិនMessi រក្សាការនាំមុខ(Top Scorer) លើកទីប្រាំពីរជាប់គ្នានៅរដូវកាលនេះបាន រូបគេនិងបំបែកកំនត់ត្រាលោក Telmo Zarra របស់ក្រុមBilbao ដែលធ្លាប់បង្កើតកំនត់ត្រារកបានគ្រាប់បាល់ច្រើនបំផុត ៦ ដង/១រដូវកាលជាប់គ្នាក្នុងអាជីព។

៥.បង្ហាញខ្លួនច្រើនបំផុតនៅជំនួបEl-Classico

ថ្មីៗនេះLeo Messi បានតាមស្មើកំណត់ត្រាអតីតមិត្តរួមក្រុម Xavi នៅជំនួបEl-Classicoបាន ៤២ ប្រកួត យ៉ាងហោចណាស់ពីរលើកទៀតនៅឆ្នាំក្រោយ (២០២០) គាត់នឹងក្លាយជាកីឡាករដែលបង្ហាញខ្លួនក្នុងជំនួបរវាងក្លឹបយក្សអេស្បាញទាំងពីរបានច្រើនជាងគេបំផុតស្របពេលអតីតមិត្តក្រុម Andres Iniesta (៣៨ដង), Sergio Busquets (៣៧ដង), Gerard Pique (៣៤ដង) និង Carles Puyol (៣២ដង) ៕