លោក Jose Mourinho បានព្រមានថា ក្លិប Tottenham នឹងបាត់បង់ភាពមុតស្រួចក្នុងតំបន់ប្រយុទ្ធរបស់ខ្លួន ប្រសិនបើលោកព្យាយាមពង្រឹងទៅលើភាពទន់ខ្សោយក្នុងតំបន់ការពារ តាមរយៈការផ្តោតលើការការពារមិនឲ្យមានគ្រាប់បាល់ចូលទីរបស់ខ្លួន។
ក្រុម Spurs បានបង្ហាញពីភាពទន់ខ្សោយក្នុងតំបន់ការពារ ក្នុងពេលចាញ់ក្រុម Chelsea ២-០ កាលពីថ្ងៃអាទិត្យមុន និងបានរបូតគ្រាប់បាល់ដល់ទៅ១៤គ្រាប់ ក្នុងការប្រកួត៨លើកដំបូងរបស់ពួកគេ ក្រោមការដឹកនាំរបស់លោក Mourinho ដែលមិនជឿជាក់ថា ការសម្របខ្លួនក្នុងវិធីបែបអវិជ្ជមាន នឹងស័ក្តិសមនឹងកីឡាកររបស់លោកឡើយ។
អ្នកចាត់ការទូទៅរបស់ក្រុម Spurs រូបនេះបានឲ្យដឹងថា៖ «ខ្ញុំដឹងពីវិធីសាស្ត្រដែលត្រូវដោះស្រាយ។ ប៉ុន្តែ ក្នុងការធ្វើឲ្យបាន១០% ខ្ញុំនឹងធ្វើឲ្យក្រុមនេះបាត់បង់គុណភាព ដែលយើងចង់ថែរក្សា។
បន្ទាប់មក វាពិតជាលំបាក ក្នុងការធ្វើ ពីព្រោះក្នុងការលេងសម្រាប់តែការការពារឲ្យមានគ្រាប់បាល់ចូលទីរបស់ខ្លួន និងផ្តោតតែលើការពារពារ ដោយសារតែការរៀបចំតំបន់ការពារ និងព្យាយាមលុបចោលកំហុសផ្សេងៗ វាជាគឺជារឿងដ៏លំបាកក្នុងការធ្វើ»។ លោកបានបន្ថែមទៀតថា៖ «ភាពលំបាកនោះ គឺការធ្វើជាមួយនឹងកីឡាករដែលជាកីឡាករខ្លាំងៗ ដោយមានទម្លាប់របស់ពួកគេទៅហើយ ហើយរឿងដ៏លំបាកនោះគឺការរៀបចំតំបន់ការពារឲ្យត្រឹមត្រូវ ដោយមិនបាត់បង់គុណភាពក្នុងតំបន់ប្រយុទ្ធ»៕
ប្រភពព័ត៌មាន៖ The Guardian