អ្នកចាត់ការទូទៅក្លិប Leicester City លោក Brendan Rodgers បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា Leicester នឹងមិនលក់កីឡាកររបស់ពួកគេណាម្នាក់ឡើយ ក្នុងឱកាសដោះដូរកីឡាករនាខែមករាខាងមុខនេះទេ។ ការលើកឡើងបែបនេះ បន្ទាប់ពីមានការទាក់ទង់ទិញខ្សែបម្រើឆ្នើម James Maddison ពីក្លិបបិសាចក្រហម Manchester United។
កីឡាករវ័យ ២៣ឆ្នាំរូបនេះបានស៊ុតបាល់បញ្ចូលទីចំនួន ៥ដង និងផ្តល់បាល់បញ្ជូន ៣លើកក្នុងលីករដូវកាលនេះដើម្បីជួយឱ្យ Leicester City ឈានដល់ចំណាត់ថ្នាក់លេខ២ បន្ទាប់ពី ១៦ប្រកួតដែលមាន ៦ពិន្ទុលើសក្រុមម្ចាស់ជើងឯក Manchester City ដែលឈរនៅលេខ៣។
លោក Rodgers ក៏បាននិយាយផងដែរថា កិច្ចចរចាកិច្ចសន្យាកំពុងបន្តទាក់ទង នឹងខ្សែការពារអន្តរជាតិអង់គ្លេស Maddison និងខ្សែការពារទួរគី CaglarSoyuncu ផងដែរ ដែលដើរតួនាទីសំខាន់នៅតំបន់ការពារ។ Leicester City ចុងសប្ដាហ៍នេះនឹងត្រូវជួបជាមួយក្រុមភ្ញៀវ Norwich City ខណៈអតីតក្រុមជើងឯក English Premier League ២០១៦ មួយនេះកំពុងសំឡឹងឃើញ ៣ពិន្ទុ ខណៈកំពុងប្រដេញក្រុមកំពូលតារាងហង្សក្រហម Liverpool ៨ពិន្ទុ៕
អត្ថបទ៖នាង សុភាវុធ Credit: BTV