ខ្សែ​ការពារ Fikayo Tomori​ របស់​ក្រុម​តោ​ខៀវ Chelsea បាន​ចុះ​កិច្ច​សន្យា​ថ្មី​រយៈពេល ៥ឆ្នាំ​ជាមួយ​ក្លឹប​នៅ Premier League​។​ ​កីឡាករ​វ័យ ២១ឆ្នាំ​រូប​នេះ​ ត្រូវ​បាន​ផ្តល់​ឱកាស​ជា​ជំរើស​ក្រុម​ដំបូង​ដោយ​លោក Frank Lampard​ នៅ​រដូវ​កាល​នេះ​ ដោយ​បាន​បង្ហាញខ្លួន​ជា​ទៀងទាត់​សម្រាប់​រូបគេ​ ពេល​កំពុង​ខ្ចី​ជើង​នៅ Derby។

​​Tomori​ បាន​បង្ហាញ​ខ្លួន​ចំនួន ១៦​លើក​សម្រាប់​ក្រុម​តោ​ខៀវ​នៅ​រដូវ​កាល​នេះ​ រួម​ទាំង​ការ​បង្ហាញ​ខ្លួន​នៅ​ក្រប​ខ័ណ្ឌ Champions League ផង​ដែរ​។ គាត់​ក៏បាន​ឈ្នះ​ជាមួយ​អង់គ្លេស​ដំបូង​គេ​នៅ​ខែ​វិច្ឆិកា​ ក្នុង​ការ​ប្រកួត​ជាមួយ​កូ​សូ​វ៉ូ​។​ ​​

កិច្ចព្រមព្រៀង​ថ្មី​នេះ​នឹង​ធ្វើ​ឱ្យ Tomori​ នៅ Chelsea រហូតដល់​ឆ្នាំ២០២៤។​ ​Chelsea កំពុង​ឈរ​លេខ៥ ក្នុង​តារាង​មាន ២៩ពិន្ទុ ខណៈ​ត្រូវ​ទទួល​ភ្ញៀវ AFC Bournemouth ចុង​សប្ដាហ៍​នេះ​ក្រប​ខណ្ឌ English Premier League៕