លោក Didier Deschamps គ្រូបង្វឹកដែលធ្លាប់ដឹកនាំមាន់គកបារាំងឈ្នះពានរង្វាន់ពិភពលោក២០១៨ បានបន្តកិច្ចសន្យាថ្មីដើម្បីដឹកនាំជម្រើសជាតិរហូតដល់ចប់ការប្រកួត World Cup ឆ្នាំ ២០២២ នៅប្រទេសកាតា។អតីតគ្រូបង្វឹក Monaco បានឡើងកាន់តំណែងនៅឆ្នាំ ២០១២ និងមានស្នាដៃដឹកនាំបាល់ទាត់បារាំង ទៅកាន់វគ្គផ្តាច់ព្រ័ត្រ Euro ២០១៦ មុនពេលពួកគេ ទទួលបានជ័យជម្នះក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ ២០១៨ ។
ក្រោយបន្តកិច្ចសន្យានេះមានន័យថាអ្នកចាត់ការសញ្ជាតិបារាំងវ័យ ៥១ ឆ្នាំរូបនេះនឹងក្លាយជាគ្រូបង្វឹកដែលដឹកនាំក្រុមយូរជាងគេបំផុតក្នុងប្រវត្តិសាស្រ្តបាល់ទាត់បារាំងនិងបានវ៉ាដាច់អតីតគ្រូបង្វឹក Michel Hidalgo ដែលធ្លាប់ដឹកនាំបាល់ទាត់ជម្រើសជាតិបារាំងបាន ៨ ឆ្នាំនិង ៦ ខែ។
លោក Deschamps ក៏ ធ្លាប់ធ្វើជាប្រធានក្រុមពេលបារាំងក្លាយជាម្ចាស់ជើងឯកពិភពលោកកាលពីឆ្នាំ ១៩៩៨ កន្លងមកក្រោយផ្តួលប្រេស៊ីលក្នុងលទ្ធផល៣:0។
ប្រភព៖ BBC