លោក Frank Lampard អ្នកចាត់ការទូទៅរបស់ក្រុម Chelsea ចង់ឲ្យកីឡាករវ័យក្មេងរបស់លោក បង្ហាញពីភាពមុតស្រួចបន្ថែមទៀត ក្រោយពីការដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ២-១ លើក្រុម Lille នាកីឡដ្ឋាន Stamford Bridge បានជួយឲ្យពួកគេឈ្នះកៅអីទៅវគ្គ ១៦ក្រុមចុងក្រោយ នៃក្របខ័ណ្ឌ Champions League កាលពីថ្ងៃអង្គារ។

ការឈានទៅវគ្គ ១៦ក្រុមចុងក្រោយ ដោយសារតែការធ្លាក់ចេញរបស់ក្រុមជើងខ្លាំង Ajax គឺជាសមិទ្ធិដ៏ល្អមួយសម្រាប់គ្រូបង្វឹកនៃក្រុមតោខៀវរូបនេះ បន្ទាប់ពីក្លិប Chelsea បានជាប់បម្រាមមិនឲ្យទិញចូលកីឡាករថ្មី និងបាត់បង់ Eden Hazard ដែលបានផ្ទេរទៅកាន់ក្លិប Real Madrid។

វីដេអូ៖

ជាមួយគ្នានេះ ក្រុមម្ចាស់ការពារតំណែងជើងឯក Liverpool បានជួបការប្រកួតដ៏ងាយស្រួលនៅលើទឹកដីក្រុម Salzburg ដើម្បីកក់កៅអីរបស់ខ្លួនក្នុងវគ្គ ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ UEFA Champions League នៅរដូវកាលនេះ ប៉ុន្តែក្រុម Ajax បានធ្លាក់ចេញដ៏មិននឹកស្មានដល់ត្រឹមវគ្គចែកពូល ក្រោយចាញ់ Valencia ១-០។ ក្រុមរបស់លោក Jurgen Klopp ត្រូវការត្រឹមតែស្មើប៉ុណ្ណោះ ក្នុងប្រទេសអូទ្រីស ដើម្បីរក្សាការប្រជែងដើម្បីការពារពានរង្វាន់ក្របខ័ណ្ឌអឺរ៉ុបរបស់ខ្លួន ហើយពួកគេបានកត់ត្រាជ័យជម្នះក្នុងលទ្ធផល ២-០ តាមរយៈគ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងតង់ទី២ ពីកីឡាករ Naby Keita និង Mohamed Salah។

វីដេអូ៖

លទ្ធផលនេះ បានធ្វើឲ្យក្រុម Liverpool ឈានទៅវគ្គបន្តក្នុងនាមជាក្រុមឈរលេខ១ក្នុងពូល E ស្របពេលដែលក្រុម Napoli ទៅវគ្គបន្តក្នុងនាមជាក្រុមឈរលេខ២ តាមរយៈការយកឈ្នះលើក្រុម Genk ៤-០៕

វីដេអូ៖