ក្រុមតោខៀវ Chelsea បានផ្តួល Crystal Palace ដើម្បីកត់ត្រាជ័យជម្នះ ៦ ដងជាប់ៗគ្នានៃក្របខ័ណ្ឌ Premier League និងជាលើកដំបូងចាប់តាំងពីធ្វើបានដូច្នេះនៅរដូវកាលឈ្នះពានលីកកំពូលអង់គ្លេស ២០១៦-១៧ កន្លងមក។ ជ័យជម្នះរបស់ក្រុមតោខៀវមានន័យថាពេលនេះពួកគេកំពុងមានគម្លាតពីក្រុមនាំមុខតារាង Liverpool ចំនួន ៥ ពិន្ទុហើយឈរនៅលេខរៀងទី៣បន្ទាប់ពីក្រុម លេខ ២ Leicester ដែលបានលត់Arsenal ២:0នៅថ្ងៃប្រកួតតែមួយដូចគ្នា ។
២គ្រាប់របស់ក្រុមដឹកនាំដោយគ្រូបង្វឹក Frank Lampard រកបានដោយកីឡាករខ្សែប្រយុទ្ធអង់គ្លេសវ័យក្មេង Tammy Abraham និងជាគ្រាប់បាល់ទី១០ ក្នុងរដូវកាលនេះព្រមជាមួយគ្រាប់បាល់នៃការ តែតបាល់បញ្ចូលទីរបស់កីឡាករអន្តរជាតិសហរដ្ឋអាមេរិក Christian Pulisic នៅតង់ទី២បានជួយអោយក្រុម Chelsea រកបាន៣ពិន្ទុពេញតែម្តង។
ប្រភព៖ BBC