ក្លិបអធិរាជស Real Madrid កំពុងរៀបចំដាក់សំណើរតម្លៃ ៧០លានផោនបូករួមជាមួយនិងកីឡាករ Gareth Bale ជាថ្នូរនិងការចុះហត្ថលេខានាំយកកីឡាករខ្សែប្រយុទ្ធ Raheem Sterling ពីក្រុមមេឃខៀវ Manchester City។
កីឡាករអន្តរជាតិអង់គ្លេសវ័យ ២៤ឆ្នាំដើមកំណើតចាម៉ៃការូបនេះបានបង្ហាញទម្រង់លេងល្អបំផុតការដឹកនាំរបស់លោក Pep Guardiola ហើយត្រូវបានគេចាត់ទុកជាខ្សែបម្រើ-ប្រយុទ្ធ ស្លាបដ៏ឆ្នើមម្នាក់នៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ និងជាកំលាំងសំខាន់សម្រាប់ក្រុម Man.City ការពារតំណែងក្របខណ្ឌ Premier League ព្រមទាំងប្រជែងពានទ្វីបអឺរ៉ុប Champion League។
ប្រភពពីទូរទស្សន៍ Sky Sports បានអោយដឹងថាភ្នាក់ងារក្លឹប Real Madrid នឹងធ្វើដំណើរទៅមើល Sterling ក្នុងសកម្មភាពលេងអោយជម្រើសជាតិអង់គ្លេសក្នុងការប្រកួតជម្រុះ Euro ២០២០ របស់ពួកគេក្នុងខែនេះ ខណៈអតីតកីឡាករហង្សក្រហម Liverpool និងមានវត្តមានធ្វើការការប្រកួតជាមួយ ម៉ុងតេណេហ្គ្រោនិងការបង្ហាញទម្រង់លេងក្រៅទឹកដីជាមួយក្រុមកូសូ។
ប្រភពដដែលបន្តថាប្រធានក្លឹបលោក Florentino Perez កំពុងតែជំរុញកិច្ចព្រមព្រៀងមួយសម្រាប់ហើយ ប្រសិនជាខ្សែបម្រើស្លាបសញ្ជាតិវេលវ័យ ៣០ ឆ្នាំរូបនេះនៅតែបន្តលេងអោយ Real Madrid នោះក្លឹបអាចនិង ចំណាយប្រាក់លើសពីតម្លៃដែលក្លឹប Paris Saint-Germain ទិញ Neymar ពី Barcelona ក្នុងឆ្នាំ ២០១៧ទៅទៀត ដរាបណាលោក Pep Guardiola រក្សាជំហរមិនព្រមលក់រូបគេក្នុងតម្លៃទាប។ ខ្សែបម្រើស្លាបរបស់ក្លិបបានបង្ហាញខ្លួនចំនួន ១៥ ប្រកួតនៅគ្រប់ការប្រកួតទាំងអស់និងស៊ុតបាល់បញ្ចូលទីបាន ១៣ ដងនិងចែកបាល់អោយមិត្តរួម(Assist)បាន៥ដង។
ប្រភព៖ Sportbible