កីឡាករអន្តរជាតិម៉ារ៉ុកដើមកំណើតអេស្បាញ Achraf Hakimi រកបានគ្រាប់បាល់ពីរគ្រាប់ក្នុងតង់ទី២ ដើម្បី វាយបកផ្តួលជើងខ្លាំងអ៊ីតាលី Inter Milan ក្នុងការប្រកួតដ៏រំភើបមួយនៅកីឡាដ្ឋាន Westfalenstadion បន្ទាប់ ពី ​Julian Brandt រកបានគ្រាប់បាល់តាមស្មើវិញសម្រាប់ក្រុមម្ចាស់ផ្ទះ។

Inter Milan មានឪកាសរកបានគ្រាប់បាល់នាំមុខម្ចាស់ផ្ទះ ២គ្រាប់ នៅតង់ទី១ ពីសំណាក់កីឡាករខ្សែប្រយុទ្ធ Lautaro Martinez នៅនាទីទី៥ និង Matias Vecino នៅនាទីទី៤០ នាំអោយក្រុមលោក Antonio Conte នាំមុខ ២-០ នៅតង់ទី១។ ​Dortmund បានឡើងមកឈរនៅលេខរៀងទី២ ក្នុងពូល F ខណៈ Barcelona បន្តឈរនៅលេខរៀងទី១ ក្រោយស្មើជាមួយក្រុម Slavia Prague។

ក្រុម Inter Milan បានចាញ់ការប្រកួតក្រៅទឹកដីជាលើកទី៤ ជាប់គ្នានៅក្របខណ្ឌ Champion League ស្របពេល Dortmund និងត្រូវធ្វើដំណើរទៅជួបក្រុមកំពូលតារាង Barcelona នៅក្នុងការប្រកួតបន្ទាប់របស់ពួកគេនៅថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ២០១៩ រីឯ Inter Milan ធ្វើដំណើរជួបក្រុមបាតតារាង Slavia នៅថ្ងៃតែមួយដូចគ្នា។

វីដេអូ: