ក្រុមបីសាចក្រហម Manchester United បានឈ្នះក្នុងការប្រកួតនៅក្រៅទឹកដីជាលើកទី១របស់ពួកគេក្នុងការប្រកួតនេះ បើគិតចាប់តាំងពី ខែមីនា ខណៈដែលពួកគេបានផ្តួលក្រុម Partizan Belgrade ក្នុងលទ្ធផល ១-០ នៅក្របខណ្ឌ័ Europa League កាលពីថ្ងៃព្រហស្បតិ៍ យប់មុិញនេះ។
នៅក្នុងការប្រកួតរវាងក្រុមទាំងពីរនៅ Europa League Group L កាលពីថ្ងៃទិ២៤ យប់មុិញនេះ កីឡាករ Anthony Martial របស់ក្រុម Man United បានរកគ្រាប់បាល់ដោយលំបាកនៅក្នុងតង់ទី១ អោយក្រុមរបស់ខ្លួននៅនាទីទី៤៣ ដោយជួយលើកិត្តិយសអោយលោកគ្រូបង្វឹក Ole Gunnar Solskjær ដែលត្រៀមនឹងអស់តំណែងផងដែរ (ព៌តមានចុះផ្សាយកន្លងទៅ) ហើយនេះជាលទ្ធផលជាលើកំបូងដែលឈ្នះលើក្រុម Partizan Belgrade ១-០។
រីឯក្រុម AS Roma វិញបានបញ្ចប់ក្នុងលទ្ធផលបានត្រឹមស្មើ ១-១ ប៉ុណ្ណោះនៅពេលក្រុម Borussia Moenchengladbach បានតាមស្មើវិញនៅជិតបញ្ចប់នៃការប្រកួត នៅក្នុង Group J ដោយគ្រាប់បាល់នេះរកបានដោយកីឡាករ Nicolo Zaniodo នៅនាទីទី (32′) កីឡាកររបស់ក្រុម Roma និង Justin Kluivert ពាក់អាវលេខ៩៩ នៅនាទីទី (72′) របស់ក្រុម Borussia Moenchengladbach នឹងមានកីឡាករចំនួន ៦រូបដែលទទួលកាតលឿងផងដែរ។
ដោយឡែក ក្រុម PSV មិនអាចបំបែកតំបន់ការពាររបស់ក្រុម LASK របស់អូស្ត្រាលីបានឡើយ ក្រោយពីបានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ប៉ុន្តែ នៅតែឈរលេខ១ នៃពូល D ដោយមាន៧ពិន្ទុ។ ខណ:ក្រុម Sevilla នឹង Arsenal បានឈរលេខ១ក្នុងពូល A ដោយមាន៩ពិន្ទុ ក្រោយពីកីឡាករ Franco Vázquez បានស៊ុតបាល់បញ្ចូលទី២គ្រាប់ សម្រាប់ក្រុមម្ចាស់ជើងឯក៥៤សម័យកាលមួយនេះ៕
ប្រភពព័ត៌មាន៖ Channel News Asia