Pogba បានត្រឹមអង្គុយមើលក្រៅការប្រកួតពានរង្វាន់ Europa League រវាងក្រុម Man.United និង AZ Alkmaar ប៉ុណ្ណោះខណៈពេលដែលគ្រូបង្វឹកមាន់គកបារាំងលោក លោក Deschamps មិនបានកោះហៅខ្សែបម្រើរូបនេះដើម្បីមកជួយជម្រើសជាតិសម្រាប់ការប្រកួតជម្រុះយូរ៉ូ ២០២០ របស់ពួកគេប្រឆាំងអ៊ីស្លង់និងទួរគីដោយសារតែបញ្ហារបួសកជើង ។
អ្នកចាត់ការដែលដឹកនាំបារាំងឈ្នះជើងឯក World Cup ២០១៨រូបនេះ បានបញ្ជាក់កាលពីថ្ងៃសុក្រថា វាជាការព្រួយបារម្ភថ្មីមួយ ។ គាត់បានចូលលេងលេងនៅ Carabao Cup បើទោះបីជាថ្ងៃច័ន្ទដើមសប្តាហ៏បានចូលលេងក្នុងជំនួបជាមួយ Arsenal តែគាត់មានបញ្ហាម្តងទៀតនិងអាចអវត្តមានរហូតដល់ ៣សប្តាហ៏ ។សម្រាប់លោក Solskjaer គ្រូបង្វឹក Man. United បានបញ្ជាក់ថា Pogba នឹងមិនអាចចូលលេងពេល Man United ធ្វើដំណើរទៅសួរសុខទុក្ខ Newcastle នៅថ្ងៃអាទិត្យនេះទេ ។
តែអ្នកចាត់ការសញ្ជាតិន័រវេរូបនេះបានបញ្ជាក់ថា Pogba និង អាចបង្ហាញខ្លួនក្នុងជំនួបជាមួយLiverpool ខណៈដែលរូបគេបានសម្រាកពីកាតព្វកិច្ចក្រុមជម្រើសជាតិមានរយៈពេល ១០ទៅ១៤ ថ្ងៃ ។
ក្រៅពី Pogba Man.United បច្ចុប្បន្នកំពុងមានបញ្ហាប្រឈមនិងកីឡាកររបួសជាច្រើននាក់មានដូចជា Anthony Martial, Luke Shaw និង Jesse Lingard ជាដើម។