ប្រភពពី Diario Gol បានចុះផ្យាយថា ប្រធានក្រុមអធិរាជសSergio Ramos បានចង្អុលឈ្មោះមិត្តរួមក្រុមចំៗសម្រាប់លទ្ធផលបរាជ័យនៅក្របខណ្ឌ Uefa Champion League ក្រោយចាញ់ក្រុម PSG ក្នុងលទ្ធផល ៣:0កាលពីថ្ងៃពុធកន្លងទៅនេះ។
ក្នុងចំណោមកីឡាករទាំងបួននាក់នោះគឺរួមមានអ្នកចាំទី១. Thibaut Courtois,២.ខ្សែបម្រើ Toni Kroos,៣.ខ្សែបម្រើ-ប្រយុទ្ធ Eden Hazard និង៤.ខ្សែប្រយុទ្ធ Karim Benzema ដែលជាមូលហេតុចម្បង ។ ខ្សែការពារជើងចាស់របស់ក្រុមជម្រើសជាតិអេស្បាញ Ramos បានបញ្ជាក់លំអិតបន្ថែមថាៈខ្សែបម្រើ Kross មិនបានបង្កើតឪកាសចែកបាល់អោយមិត្តរួមក្រុម និង បាត់បង់ការគ្រប់គ្រងបាល់ ខណៈ Hazard និង Benzema លេងមិនបានស៊ីសង្វាក់គ្នាធ្វើអោយក្រុមមានភាពខ្សោយនៅតំបន់បម្រើ-ប្រយុទ្ធដែលជាហេតុធ្វើឱ្យ Real Madrid មិនអាចមានឪកាសរកគ្រាប់វាយបកសូម្បីតែមួយគ្រាប់។
ព្រមជាមួយគ្នានេះដែរអ្នកចាត់ការ Zinedine Zidane ក៏រួមចំណែកខុសផងដែរសម្រាប់ការដឹកនាំក្រុមមិនបានល្អក្នុងកាប្រកួតនេះ។