Tammy Abraham ដែលត្រូវបានក្លឹប Aston Villa ខ្ចីជើងកាលពីរដូវកាលមុនសង្ឃឹមថា រដូវកាលថ្មីនេះជាពេលដែលខ្លួនត្រូវបញ្ចេញសមត្ថភាពហើយ ក្រោយពីខ្សែប្រយុទ្ធតោខៀវ Chelsea រូបនេះស៊ុតបាល់បញ្ចូលទីបាន ៣ គ្រាប់ និងបានធ្វើអោយគ្រាប់បាល់ចូលទីក្រុមខ្លួនឯងយ៉ាងណាក៏ដោយ។ ប៉ុន្តែសម្រាប់ក្រុមវ័យក្មេងរបស់គ្រូបង្វឹក Frank Lampard នៅតែរក្សាបាន ជ័យជំនះក្នុងលទ្ធផល៥:៣លើក្រុមម្ចាស់ផ្ទះ Wolves នាកីឡាដ្ឋាន Molineux ក្នុងការប្រកួតក្របខណ្ឌ Premier League កាលពីថ្ងៃសៅរ៏ទី១៤កញ្ញាម្សិលមិញនេះ។
ខ្សែប្រយុទ្ធអង់គ្លេសវ័យ ២១ ឆ្នាំរូបនេះបច្ចុប្បន្នរកបានគ្រាប់បាល់បញ្ចូលទី ៧ គ្រាប់ក្នុងការបង្ហាញខ្លួន ៣ លើកកន្លងមក និងជាអ្នកស៊ុតបញ្ចូលទីនាំមុខគេក្នុងក្របខ័ណ្ឌ Premier League ដោយតាមស្មើជាមួយខ្សែប្រយុទ្ធ Sergio Aguero របស់ក្រុម Manchester City ។Abraham ក៏បានតាមស្មើកំនត់ត្រារបស់ Cristiano Ronaldo និង Dele Alli ដើម្បីក្លាយជាកីឡាករទី ៣ នៅលីគកំពូលអង់គ្លេស Premier League ក្នុងវ័យអាយុក្រោម ២១ ឆ្នាំ ដែលរកបានគ្រាប់បាល់ស៊ុតបញ្ចូលទី២ គ្រាប់ឬច្រើនជាងនេះក្នុងការប្រកួត៣លើកជាប់ៗគ្នា។
គ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Frank Lampard បានផ្តល់បទសម្ភាសន៏ក្រោយចប់ការប្រកួតថាៈ ខ្ញុំពិតជារីករាយណាស់សម្រាប់គាត់។ ខ្ញុំដឹងពីការខិតខំប្រឹងប្រែងរបស់ Tammy និងវិធីអស្ចារ្យក្នុងការប្រកួត ព្រោះគោលដៅនៃការស៊ុតបញ្ចូលទីទាំងបីគ្រាប់ របស់គាត់គឺខុសគ្នាខ្លាំងណាស់ហើយវាគ្រាន់តែបង្ហាញពីអ្វីដែលគាត់អាចធ្វើបាន។
មានវីដេអូ: