Neymar ត្រូវបានអ្នកគាំទ្រធ្វើការស្រែកហ៊ោដោយសម្លេងមិនពេញចិត្តជាខ្លាំងពេលដែលរូបគេត្រឡប់មកបង្ហាញខ្លួនអោយក្រុម PSG វិញកំលុងការប្រកួតជាមួយក្រុម Strasbourg នៅក្របខណ្ឌលីកកំពូលបារាំងLigue១កាលពីយប់ថ្ងៃ១៤ កញ្ញា ២០១៩ ។
ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះបានខកខានការបើកការប្រកួតចំនួន ៥ លើករួចមកហើយសម្រាប់ក្រុមជើងឯកបារាំង ខណៈដែលរូបគេបានព្យាយាមតែជួបភាពបរាជ័យក្នុងការវិលត្រលប់ទៅកាន់អតីតក្លឹប Barcelona វិញ។ គ្រាប់បាល់ទាត់បកក្រោយបញ្ចូលទីរបស់ Neymar នៅនាទីទី(៩០+២) ក្រោយការបញ្ចូនពីស្លាបខាងឆ្វេង របស់ Abdou Diallo បានជួយអោយក្រុមលោក Thomas Tuchel ទទួលបាន៣ពិន្ទុសម្រាប់ការប្រកួតសប្តាហ៏ទី ៥ នេះ ។
កីឡាករវ័យ ២៧ ឆ្នាំរូបនេះបាននិយាយថា :ខ្ញុំបានបញ្ជាក់យ៉ាងច្បាស់ថាខ្ញុំមិនមានអ្វីប្រឆាំង នឹងអ្នកគាំទ្រទេ គ្មាន អ្វីប្រឆាំងនឹង Paris St-Germain ក្នុងនាមជាក្លិបមួយ។អ្នករាល់គ្នាដឹងថាខ្ញុំចង់ចាកចេញ។ ខ្ញុំនឹងមិននិយាយ លម្អិតអំពីអ្វីដែលបានកើតឡើងទេ។វាដល់ពេលដែលត្រូវបើកទំព័រថ្មីហើយថ្ងៃនេះខ្ញុំជាកីឡាករ Paris St-Germain ហើយខ្ញុំនឹងផ្តល់អ្វីគ្រប់យ៉ាងនៅលើទីលាន។
មានវីដេអូ: