អ្នកចាំទីជម្រើសទី១ David de Gea របស់ក្រុមបិសាចក្រហម Manchester United កំពុងស្ថិតក្នុងភាពជាប់គាំងកិច្ចសន្យាជាមួយក្លិប ម្តងទៀតហើយម្តងទៀតស្របពេល ឥឡូវនេះកិច្ចសន្យារបស់ខ្លួនបានឈានដល់ឆ្នាំចុងក្រោយស្របពេលមានពាក្យចចាមអារាមជាច្រើនបានលើកឡើងថារូបគេអាចនិងចាកចេញពីទឹកដី Old Trafford នាពេលខាងមុខនេះ ក្រោយពីមានការចាប់អារម្មណ៏ពីក្លឹបធំៗ២គឺ Juventus និង Paris Saint-Germain ។
គួរបញ្ជាក់ថាសុពលភាពនៃកិច្ចសន្យារបស់អ្នកចាំទីអន្តរជាតិអេស្បាញ De Gea នឹងត្រូវផុតកំណត់នៅរដូវក្តៅឆ្នាំនេះ ប៉ុន្តែក្លិបយក្សនៃក្របខ័ណ្ឌ Premier League បានព្យាយាមបញ្ចុះបញ្ចូលរូបគេអោយបន្តកិច្ចសន្យាថ្មីបន្ថែមទៀត ។ យ៉ាងណាមិញប្រភពបានបន្តថាអតីតកីឡាករក្រុម At.Madrid រូបនេះនឹងចុះកុងត្រាថ្មីជាមួយក្លឹប ដើម្បីទទួលបានប្រាក់បៀរវត្សដូចទៅនិង Paul Pogba ដែលមានតម្លៃពលកម្មខ្ពស់បំផុតក្នុងក្លឹប ។
យោងប្រភពពី Manchester Evening News បានចុះផ្សាយថាៈ ទោះយ៉ាងណាការធ្វើបច្ចុប្បន្នភាព ជាផ្លូវការមិនទាន់ត្រូវបានធ្វើឡើងនៅឡើយទេស្របពេលក្រុមបានកំនត់គោលដៅជ្រើសយកអ្នកចាំទីវ័យ ២៧ Jan Oblak របស់ក្រុម At.Madrid ។និងជម្រើសទី ២ គឺនាំយកមកវិញកីឡាករវ័យ ២២ឆ្នាំ Dean Henderson ដែលបច្ចុប្បន្នកំពុងលេងក្នុងលក្ខណ្ឌខ្ចីជើងជាមួយក្រុម Sheffield United ។