ក្រុមអធិរាជស Real Madrid បាននាំយកកីឡាករចំណូលថ្មី ៥រូបមកហើយ មុនពេលបើករដូវកាលថ្មី ២០១៩-២០២០។ យោងប្រភពពី The Sun បានឱ្យដឹងថាគ្រូបង្វឹក Real Madrid លោក Zinedine Zidane បានបង្ហាញចេតនាចង់បានខ្សែបម្រើ និងជាកីឡាកររួមជាតិបារាំង គឺ N’Golo Kante នៅរដូវក្តៅខាងមុខនេះជាមួយនិងការត្រៀមផ្តល់ទឹកប្រាក់តម្លៃខ្លួន១០០លានផោន។

ប្រសិនបើកិច្ចព្រមព្រៀងនេះឆ្លងកាត់នោះ Kante នឹងក្លាយជាកីឡាករទី ៣ ដែលបានចូលរួមជាមួយ Real Madrid ពីក្រុមតោខៀវ Chelsea ក្នុងរយៈពេល ៣ ឆ្នាំកន្លងមកនេះ បន្ទាប់ពី Eden Hazard និង Thibaut Courtois បានសម្រេចចិត្តផ្ទេរមកកាន់ទឹកដី Estadio Santiago Bernabeu នាពេលកន្លងមក។