Sergio Aguero បានសម្រេចគោលដៅរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីសរុប៤០០គ្រាប់ហើយ សម្រាប់ក្លឹបបាល់ទាត់អាជីពនិងជម្រើសជាតិបន្ទាប់ពីជ័យជម្នះ ៣-១ ក្នុងការប្រកួតក្របខណ្ឌ Premier League លើក្រុម Bournemouth កាលពីថ្ងៃអាទិត្យ។
ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះ បានស៊ុតបាល់បញ្ចូលទីចំនួនពីរគ្រាប់នៅឯកីឡាដ្ឋាន Vitality Stadium និងរកបាន៤គ្រាប់ក្រោយចាប់ផ្តើមរដូវកាលថ្មីសប្តាហ៏ទី៤នេះ។ Aguero បានក្លាយជាកីឡាករដំបូងគេបន្ទាប់ពី Carlos Tevez ដែលធ្លាប់ធ្វើបានដូច្នេះនៅរដូវកាល២០១២-១៣ដោយរកបាន ៣គ្រាប់ សម្រាប់៣ប្រកួតដំបូងដូចគ្នានេះ ។
មានន័យថាខ្សែប្រយុទ្ធ វ័យ៣១ឆ្នាំរូបនេះ រកបាន ២៣៥គ្រាប់សម្រាប់ Man.City កន្លងមកពោលគឺជាមួយ Independent (រកបាន២៣គ្រាប់) ក្នុងនាមយុវជន Aguero នៅឆ្នាំ ២០០៦មុនពេលផ្ទេរទៅ At.Madrid រកបាន ១០១គ្រាប់ និងជាមួយសម្រាប់អាហ្សង់ទីនរកបាន៤១គ្រាប់ នៅឆ្នាំដដែលផងដែរ។