អ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហមលោក Ole Gunnar Solskjaer បានបញ្ជាក់ថា Ashley Young នឹងក្លាយជាប្រធានក្រុម Man.United ក្នុងយុទ្ធនាការប្រកួតរដូវកាល ២០១៩-២០២០ នេះ។ ខ្សែបម្រើស្លាប វ័យ ៣៤ ឆ្នាំរូបនេះនិងទទួលតួនាទីនេះបន្ទាប់ពីក្លឹបបញ្ចប់ការបន្តកិច្ចសន្យារបស់អតីតប្រធានក្រុម Antonio Valencia ។
អ្នកចាត់ការសញ្ជាតិន័រវេបានថ្លែងផ្តល់បទសម្ភាសន៏បន្ទាប់ពីការស៊ុតបាល់ប៉េណាល់ទីជ័យជំនះក្នុងការប្រកួតមិត្តភាព ៥-៤ ជាមួយក្រុម AC Milan កាលពីរសៀលថ្ងៃសុក្រលោក Solskjaer បាននិយាយថា: Young នឹងមានតួនាទីជាប្រធានក្រុមនៅពេលដែលគាត់បង្ហាញខ្លួនសម្រាប់ជម្រើសដំបូង។ អ្នកចាំទី De Gea ពិតជាចង់ប្រកួតប្រជែងយកតំណែងមួយនេះប៉ុន្តែនៅពេលដែល Ashley នៅលើទីលានគាត់នឹងត្រូវទទួលភារៈកិច្ចនេះ។