អ្នកគាំទ្រក្រុមតោខៀវ Chelsea ចំនួន ៦ នាក់ត្រូវបានដាក់ទណ្ឌកម្មបន្ទាប់ពីក្លិបបានបញ្ចប់ការស៊ើបអង្កេត រកឃើញថាពួកគេបង្កកំហុសដោយប្រើប្រាស់ពាក្យសម្តីអសុរសជេរប្រមាថប្រកាន់ជាតិសាសន៏ចំពោះខ្សែប្រយុទ្ធស្លាបក្រុមMan.City កីឡាករ Raheem Sterling ។
ម្ចាស់ជើងឯកEuropa League បានចេញបម្រាមហាមឃាត់អ្នកគាំទ្រទាំង៦រូបមិនអោយចូលទស្សនាការប្រកួតនៅទីលានរបស់ពួគគេពេញមួយជីវិត ក្រោយរកឃើញកំហុសប្រព្រឹត្តជាក់ស្តែងអំឡុងពេលប្រកួតក្របខ័ណ្ឌ Premier League រវាងក្រុម Man City និង Chelsea នៅ Stamford Bridge កាលពីខែធ្នូ២០១៨កន្លងទៅ។
ម្នាក់ក្នុងចំណោមជនត្រូវចោតទាំង៦រូបមានឈ្មោះ Craig Wing ដែលជាអ្នកគាំទ្រក្រុមតោខៀវបានសារភាពថាគាត់បានស្រែកជេរប្រមាថទៅកីឡាករអន្តរជាតិអង់គ្លេសវ័យ ២៤ ឆ្នាំប៉ុន្តែបានបដិសេធ ថាជាពាក្យសម្តៅលើការប្រកាន់ពូជសាសន៍ ផ្ទុយទៅវិញក្លឹបChelsea អះអាងថាពួកគេមានភស្តុតាងនិង អ្នកជំនាញបានតាមដានសកម្មភាពការបញ្ចេញសំលេងតាមបបូរមាត់២រូបដើម្បីដាក់បន្ទុក ខណៈការស៊ើបអង្កេតរបស់ពួកគេទើបបញ្ចប់កាលពីថ្ងៃអង្គារនេះ។