កាលពីពេលថ្មីៗកន្លងទៅនេះខ្សែបម្រើ Gareth Bale កំពុងបោះជំហ៊ានទៅមុខក្នុងការផ្លាស់ទៅលេងនៅក្លឹប Jiangsu Suning នៅលីកកំពូលចិនCSL ក្រោយជួបស្ថានភាពអាប់អួរកាលពីប៉ុន្មានខែមុននៅ ក្លិប Real Madridមុនបញ្ចប់រដូវកាលLa Liga ក្រោយពីលោក Zinedine Zidaneវិលត្រលប់មកដឹកនាំក្រុមវិញ។
អ្នកចាត់ការទូទៅអន្តរជាតិបារាំងអះអាងថាបញ្ហារបស់ខ្លួនជាមួយកូនក្រុម Bale មិនមែនជារឿងផ្ទាល់ខ្លួននោះទេប៉ុន្តែយល់ស្របដែរថាពេលវេលារបស់កីឡាករអន្តរជាតិវេលស៍នៅឯកីឡាដ្ឋាន Santiago Bernabeu ត្រូវបានបញ្ចប់ហើយ។ យ៉ាងណាមិញអតីតកីឡាករក្រុមTottenham Hotspur បានផ្សារភ្ជាប់ទៅពត៌មានចុះផ្សាយថាបានយល់ព្រមលើកិច្ចព្រមព្រៀងមួយជាមួយក្លិប Jiangsu Suning ជាមួយប្រាក់ពលកម្មនឿយហត់១លានផោនក្នុងមួយសប្តាហ៍ឯណោះ។
ប៉ុន្តែយោងតាមសារពត៌មានបារាំង Le Journal du Dimanche វិញបានចុះផ្សាយថាមានកត្តាពីរដែលពាក់ព័ន្ធ នឹងបញ្ហាធំសម្រាប់រឿងនេះដែលធ្វើឱ្យគ្រូបង្វឹកZinidine Zidane ខឹងសម្បារ។ បញ្ហាទី១គឺគ្រូបង្វឹក Zidane មើលឃើញថា Bale មានចំណូលចិត្តវាយកូនហ្គោលជាកីឡាដែលខ្សែបម្រើ-ប្រយុទ្ធស្លាបរូបនេះស្រលាញ់ខ្លាំង និង បានចំណាយពេលជាមួយកីឡាវាយកូនហ្គូលបំផុតរហូតធ្លាប់បានបោះពាក្យសម្តីជាសាធារណៈថានិងចង់ចាប់អាជីពយកកីឡាករមួយនេះបន្ទាប់ពីត្រូវក្លឹបមើលរំលងមិនដាក់អោយចូលលេងមួយរយៈពេលចុងក្រោយមុនយុទ្ធនាការLa Liga (២០១៩-២០២០)។ បញ្ហាទី២គឺគ្រូបង្វឹករូបនេះយល់ថាទំនាក់ទំនងរបស់Bale ជាមួយមិត្តរួមក្រុមមិនរលូនល្អនោះទេដោយសារតែភាសាអេស្បាញជាឧបសគ្គនៅក្នុងទំនាក់ទំនងបើទោះបីជាចំណាយពេលជាមួយក្លិបអស់រយៈពេលជាច្រើនឆ្នាំការពិតត្រូវគេដឹងថា Bale មិននិយាយភាសាអេស្ប៉ាញបានល្អជាមួយមិត្តរួមក្រុមរបស់គាត់កន្លងមកនោះទេ។