បន្ទាប់ពីបាត់មុខពីសង្វៀនមួយរយៈពេលធំ ទាំងការប្រកួតនៅប្រទេសថៃ និងកម្ពុជា ស្អែកនេះអ្នកលេងកែងមកពីខេត្តព្រៃវែង ធឿន ធារ៉ា វិលចូលសង្វៀនគុនខ្មែរវិញហើយ ដោយប៉ះអ្នកលេងគុនថៃ Noeng Trakarn ម៉ោង៨ព្រឹកនៅ CNC CTN MYTV។
ក្រោយដោះស្រាយពីភាពរកាំរកូសគ្នាជាមួយគ្រូរួចរាល់នាពេលថ្មីៗនេះ អ្នកប្រដាល់ល្បីឈ្មោះរបស់កម្ពុជា ធឿន ធារ៉ា បានឱកាសបង្ហាញសមត្ថភាពឡើងវិញ ជាពិសេសគឺឡើងសង្វៀននៅកម្ពុជាតែម្ដង។ គេឃើញថា ធារ៉ា ចូលហ្វឹកហាត់យ៉ាងសកម្មវិញហើយជាមួយលោកគ្រូ អេ ភូថង នៅឯពហុកីឡដ្ឋានជាតិ ដើម្បីត្រៀមទប់ទល់ជាមួយអ្នកលេងគុនថៃ នាព្រឹកស្អែកនេះ។
រំលឹកដែរថា កីឡាករ ធឿន ធារ៉ា មកពីសមាគមក្រសួងកសិកម្ម ប្រកួតចុងក្រោយអំឡុងខែឧសភា ឆ្នាំ២០១៩ បន្ទាប់ពីនោះមករូបគេខកខានឡើងសង្វៀនរហូតមកដល់ពេលនេះ។ ស្អែក ធារ៉ា នឹងត្រូវតតាំងជាមួយកីឡាករថៃ Noeng Trakarn លើប្រភេទទម្ងន់ ៦៩គីឡូក្រាម៕
By: Sabay
ធឿន ធារ៉ា វិលចូលសង្វៀនគុនខ្មែរវិញ ប៉ះ Noeng Trakarn ម៉ោង៨ព្រឹកនៅ CNC
អត្ថបទទាក់ទង