អ្នក​ប្រដាល់​កម្ពុជា​២រូប​ ផល​ សោភ័ណ្ឌ​ ចាន់​ ប៊ុនហឿន​ នឹង​ត្រូវ​ឆ្លងកាត់​ជើង​ខ្លាំង​ថៃ​២រូប​សិន នា​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ថ្ងៃ​ស្អែក​នេះ​នៅ​សង្វៀន​បាយ័ន​ ទើបដឹងអាច​បន្ត​ដំណើរ​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ទម្ងន់​ ៦៣,៥​គីឡូក្រាមបាន ឬមិនបាន។​

រូបភាពលើផេក Bayon & BTV Boxing

សម្រាប់​អ្នក​ប្រដាល់​របស់​កម្ពុជា​ទាំង​ពីរ​នាក់​ខាង​លើ​នេះ​គឺ​ចាញ់​ភាគី​ខាង​ថៃ​ដែល​ជា​ដៃគូ​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ដូច​គ្នា​ ដូច្នេះ​ថ្ងៃ​សុក្រ​ស្អែក​នេះ​អាច​ថា​ជា​ការ​ប្រកួត​សងសឹក​ផង​ដែរ​ចំពោះ​ពួកគេ។​ ប៊ុនហឿន​ ភ្លាត់​ចាញ់​ Fanimit ​ នៅ​ពាក់​កណ្ដាល​ទឹក​ទី៤​ កាល​ពី​ខែ​មេសា​ កន្លង​ទៅ​នេះ​ ប៉ុន្តែ​អ្នក​ទាំង​ពីរ​នាក់​នេះ​ធ្លាប់​ឈ្នះ​ទៅ​ឈ្នះ​មក​នោះ​ទេ។​

ប៊ុនហឿន ហ្វឹកហាត់កន្លងទៅ

ចំណែក​អ្នក​លេង​កែង​មក​ពី​ខណ្ឌ​ដង្កោ​ ផល​ សោភ័ណ្ដ​ ក៏​ភ្លាត់​ចាញ់​ពិន្ទុ​ជើង​ខ្លាំង​ថៃ​ Yokpetch​ ផង​ដែរ​អំឡុង​ខែ​ឧសភា​ នៃ​វគ្គ​សន្សំ​ពិន្ទ​ក្នុង​ពូល​ ខណៈ​ប្រកួត​មួយនោះជា​ថ្ងៃ​បើក​ឆាក​របស់​សិស្ស​គុន​មក​ពី​ក្លឹប​តាឡី​ដំរីមានរិទ្ធ​ថែមទៀតផង។​ ការ​ប្រកួត​ជា​ថ្មី​នេះ​ ជា​ការ​ប្រកួត​ដ៏​សំខាន់​របស់​ សោភ័ណ្ឌ​ ដើម្បី​ទាមទារ​កេរ្តិ៍ឈ្មោះ​ពីអ្នក​ប្រដាល់​ថៃ​មក​វិញ​ ព្រោះ​ធ្លាប់​ខកចិត្ត​ដោយ​សារ​ Yokpetch​ រួច​មក​ហើយ និង​ម្យ៉ាងទៀតក្កោបឱកាសឡើងទៅវគ្គផ្ដាច់ព្រ័ត្រផង។​

កម្មវិធី​ខ្សែក្រវាត់​គូបូតា​ លើ​ប្រភេទ​ទម្ងន់​ ៦៣,៥​គីឡូក្រាម​ របស់​សង្វៀន​បាយ័ន​ ឈាន​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ​នា​យប់​ម៉ោង​៧​ស្អែក​នេះ។​ ប្រសិន​បើ​ សោភ័ណ្ឌ​ ឈ្នះ​ Yokpetch​ ហើយ​ ចាន់​ ប៊ុនហឿន​ ឈ្នះ​ Fanimit​ នោះ​មាន​ន័យ​ថា​ខ្មែរ​ឡើង​ទាំង​ពីរ​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ ឬ​អាច​និយាយ​បាន​ថា​ក្នុង​ចំណោម​៤នាក់​នេះ​ អ្នក​ឈ្នះ​បាន​ឡើងវគ្គផ្ដាច់ព្រ័ត្រ៕​

ផល សោភ័ណ្ឌ ប៉ះ Yokpetch


Credit: Sabay