បន្ទាប់ពីបញ្ចប់វគ្គផ្ដាច់ព្រ័ត្ររដូវកាលទី៥ ពានរង្វាន់ TV5 ទម្ងន់៥៤ បានលើកីឡាករ ខេម ចាន់ រួចមក ឥលូវសង្វៀនមួយនេះ បន្តដំណើរចូលរដូវកាលថ្មីរបស់ខ្លួនលើប្រភេទទម្ងន់ ៦០គីឡូក្រាមវិញម្ដង ដែលចាប់ផ្ដើមហើយកាលពីថ្ងៃសៅរ៍ ទី១៣ ខែកក្កដា ២០១៩។
សម្រាប់សប្ដាហ៍ទី១ នៃវគ្គចម្រុះចាញ់ធ្លាក់ទម្ងន់ ៦០គីឡូក្រាមនេះ គឺមាន២គូដូចសព្វដងផងដែរ ពោលពួកគេទាំង៤នាក់នេះនឹងត្រូវប្រកួតយកអ្នកឈ្នះ២នាក់ឡើងទៅជុំទី២បន្តទៀត។ គូពានរង្វាន់ទី១ លន់ សៀកឡេង ប៉ះ នួន រ៉ាថេន។ រីឯគូពានរង្វាន់ទី២ រ៉ែម រាជ ប៉ះ ឡូញ វ៉ាន់ឌី។ បញ្ចប់ការប្រកួតពេញ៣ទឹកទាំងពីរគូនេះ គឺអ្នកហាលអាវ ឬអស់ឱកាសនោះមាន ឡូវ វ៉ាន់ឌី រួមនិង នួន រ៉ាថេន។
លន់ សៀកឡេង ពេលឈ្នះដៃគូ
រ៉ែម រាជ ពេលឈ្នះដៃគូ
ចំពោះបេក្ខភាពដែលបានឡើងទៅជុំទី២នោះគឺ លន់ សៀកឡង នឹងត្រូវប៉ះ រ៉ែម រាជ ហើយមានតែម្នាក់គត់ដែលបន្តដំណើរទៅជុំបន្ទាប់ទៀត។ សម្រាប់វគ្គជម្រុះសប្ដាហ៍ទី២រដូវកាលទី៦នេះធ្វើឡើងរៀងរាល់ល្ងាចថ្ងៃសៅរ៍នៅសង្វៀន TV5 ព្រែកកំពិស ខេត្តកណ្ដាល៕