អ្នកប្រដាល់មកពីព្រែកឯក ម៉ន សាម៉េត ថាថ្ងៃសៅរ៍ស្អែកនេះវិលចូលសង្វៀនវិញហើយ ព្រោះរបួសជា១០០% ពេលឃើញគេប្រកួតរាល់ថ្ងៃចង់ឡើងប្រកួតណាស់។ ម៉ន សាម៉េត បានឲ្យដឹងថា សម្រាប់របួសជើងនាពេលកន្លងមកនេះ គឺរូបគេបានព្យាបាលជាសះស្បើយ ១០០%ហើយ ប៉ុន្តែចំពោះការប្រកួតស្អែកនេះមិនទាន់ហ៊ានប្រើកម្លាំងជើងឲ្យអស់នោះទេព្រោះទើបចាប់ឡើងវិញបែបនេះមិនទាន់សាំង និងព្យាយាមប្រយ័ត្នឲ្យបានច្រើន។
អ្នកលេងគុនខ្មែររូបនេះបន្ថែមទៀតថា ចំពោះការហ្វឹកហាត់ត្រៀមវិញ គឺបានប្រហែល២សប្ដាហ៍ដែរ ប៉ុន្តែនៅតែបារម្ភបញ្ហាកម្លាំងស៊ុហ្វខ្លាចមិនបានពេញល្អ យ៉ាងក៏សង្ឃឹមប្រហែល៦០%ផងដែរ។ បើនិយាយពីអារម្មណ៍វិញអ្នកប្រដាល់ត្រកួល ម៉ន រូបនេះសប្បាយចិត្តខ្លាំង ដោយបានវិលចូលសង្វៀនវិញ។
រំលឹកដែរថា អ្នកប្រដាល់គុនខ្មែរ ម៉ន សាម៉េត អាក់ខានប្រកួតគុនខ្មែរអស់រយៈពេលប្រហែល៣ខែមកហើយ គឺតាំងពីដើមខែឧសភា ២០១៩ នៅប្រទេសមីយ៉ាន់ម៉ា មកម្ល៉េះ។ ថ្ងៃសៅរ៍ ទី១៣ ខែកក្កដា ២០១៩ ស្អែកនេះនឹងឡើងសង្វៀនប្រដាល់ TV5 ជាមួយអ្នកលេងគុនថៃ Kao Thap៕
Credit: Sabay
អ្នកប្រដាល់មកពីព្រែកឯក ម៉ន សាម៉េត ថាថ្ងៃសៅរ៍ស្អែកនេះវិលចូលសង្វៀនវិញហើយ
អត្ថបទទាក់ទង