Man.United ទីបំផុតនៅតែកំណត់គោលដៅនាំយកខ្សែប្រយុទ្ធ Harry Kane របស់ក្រុមមាន់ខ្នាយមាស Tottenham Hotspur និង Declan Rice របស់ក្រុមញញួរធំ West Ham United ដែលជាក្តីសុបិន្តរបស់ពួកគេក្នុងការផ្ទេរកីឡាករឆ្នើមទាំងពីរនៅមុនរដូវកាលថ្មីចាប់ផ្តើម យោងតាមសារព័ត៌មាន Evening Standard បានចុះផ្សាយ។
ប្រធានក្រុមជម្រើសជាតិអង់គ្លេស Kane វ័យ ២៩ ឆ្នាំនៅតែមានទំនាក់ទំនងក្នុងការចាកចេញពីក្រុមដែលមានមូលដ្ឋាននៅទីក្រុងឡុដ៏ភាគខាងជើងហើយទន្ទឹមនឹងនោះ Rice ដែលមានជំនាញអាចលេងនៅតំបន់បម្រើ-ការពារជាកីឡាករដែល Man.United, Chelsea, Manchester City និង Liverpool ចង់បានបំផុត។ អតីតកីឡាករយុវជនថ្នាលក្រុមតោខៀវ Chelsea រូបនេះត្រូវបានក្រុម West Ham ទើបតែបានដាក់តម្លៃខ្លួនមិនតិចជាង៩០លានផោននោះទេ ប្រសិនជាមានក្លឹបណាចង់បានកីឡាករវ័យ ២៣ ឆ្នាំរូបនេះមករួមក្រុម។
Man United បច្ចុប្បន្នកំពុងស្ថិតក្នុងដំណើរការតែងតាំងគ្រូបង្វឹកថ្មីនៅមុនរដូវកាលក្រោយ ដោយគ្រូបង្វឹក Ajax លោក Erik ten Hag គ្រោងនឹងចូលកាន់តំណែងបន្តពីគ្រូបង្វឹកបណ្តោះអាសន្នលោក Ralf Rangnick ។ប្រភពបន្តថាៈខ្សែបម្រើ Jude Bellingham របស់ Borussia Dortmund ក៏ជាគោលដៅរបស់ Man. United ផងដែរ ប៉ុន្តែឱកាសរបស់កីឡាករវ័យ ១៨ឆ្នាំរូបនេះក្នុងការចាកចេញពីក្លឹបយក្សអាឡឺម៉ង់នៅរដូវក្តៅគឺនៅមានតិចតួចនៅឡើយ។ទាំង Kane និង Rice បច្ចុប្បនពួកគេទាំងពីរមានកិច្ចសន្យាជាមួយក្លឹប Spurs និង West Ham រហូតដល់ខែមិថុនា ឆ្នាំ២០២៤ឯណោះ ។
ប្រភព៖ Sportsmole