Chelsea ត្រៀមបញ្ចេញកីឡាករមួយចំនួននៅពេលដែលលោក Roman Abramovich បានចែកផ្លូវជាមួយក្លឹប នៅក្របខណ្ឌ Premier Leagueដែលមានមូលដ្ឋាននៅភាគខាងលិចទីក្រុងឡុងដ៏មួយនេះ ។ ស្របពេលដែលមានការឈ្លានពានដោយយោធារបស់រុស្ស៊ីលើអ៊ុយក្រែន លោក Abramovich បានសម្រេចចិត្តលក់ក្លឹបដែលគាត់មានតាំងពីឆ្នាំ 2003 ដែលមួយផ្នែកដោយសារតែត្រូវការការពារទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់គាត់។

យោងគេហទំព័រ The Athletic បានចុះផ្សាយថា ទោះបីជាមិនទាន់បានបញ្ចេញឈ្មោះសមាជិកក្រុមជម្រើសឈុតធំត្រូវបានដាក់ឈ្មោះជាផ្លូវការណ៏ក៏ប៉ុន្តែ ភាពមិនប្រាកដប្រជាក៏នៅតែបន្តកើតមានចំពោះអនាគតរបស់ប្រធានក្រុម Cesar Azpilicueta, Antonio Rudiger និង Andreas Christensen។

កីឡាករដែលលេងក្នុងតំណែងខ្សែការពារទាំងបីរូបខាងលើនេះមាន កុងត្រាខិតជិតដល់ទីបញ្ចប់នៅកីឡាដ្ឋាន Stamford Bridge និងមានទំនាក់ទំនងក្នុងការផ្លាស់ទៅកាន់ក្រុម Barcelona ដោយគ្មានតម្លៃខ្លួនយ៉ាងណាក៏ដោយ ។

ប្រភព៖ Sportsmole