ខ្សែការពារ Virgil van Dijk របស់ Liverpool បានតាមស្មើកំណត់ត្រានៅក្របខណ្ឌ Premier League បន្ទាប់ពីហង្សក្រហមបានបំបាក់ក្រុមភ្ញៀវ Leeds United ក្នុងលទ្ធផល៦ទល់និង០ នៅកីឡដ្ឋាន Anfield កាលពីរាត្រីថ្ងៃព្រហស្បត្ត៏។កីឡាករអន្តរ ជាតិហូឡង់រូបនេះមានឪកាសរកបានគ្រាប់បាល់ទី៦ និងជាគ្រាប់បាល់ចុងក្រោយបន្ទាប់ពី Mohamed Salah, Sadio Mane និង Joel Matip ជាសុទ្ធសឹងរួមចំណែក រកគ្រាប់បាល់ជួយក្រុមបានផងដែរ។
ជ័យជំនះរកបាន៣ពិន្ទុជួយអោយ Liverpool បន្តប្រដេញតាមក្រុមនាំមុខតារាង Man. City ត្រឹមតែ៣ពិន្ទុប៉ុណ្ណោះខណៈ Van Dijk វ័យ ៣០ ឆ្នាំនៅតែមិនទាន់លេងអោយ Liverpool ជួបរឿងបរាជ័យនៅក្របខណ្ឌ Premier League នាទឹកដីAnfield ក្នុងនាមកីឡាករពាក់អាវ Liverpool នោះទេ។
មានន័យថាជ័យជម្នះសប្តាហ៏ទី២៦បានធ្វើអោយអតីតកីឡាករ Southamtpon មានកំណត់ត្រាមិនធ្លាប់ចាញ់ដោយស្មើ ៥៩ សម្រាប់ Liverpool ក្នុងនោះឈ្នះ ៥១ និងស្មើ ៨ មិនដែលចាញ់ ។ហើយមានតែកីឡាករតែម្នាក់ប៉ុណ្ណោះកន្លងមកគឺ Lee Sharpe របស់ Man. United ធ្លាប់សាងប្រវត្តិសាងដូចគ្នាគឺមិនដែលចាញ់៥៩ ប្រកួតដូចគ្នា ។យ៉ាងណាមិញ Van Dijk និងមិនអាចបំបែកកំនត់ត្រាបាននោះទេប្រសិនរូបគេចាញ់ West Ham នៅក្នុងការប្រកួតថ្ងៃទី ៥ ខែមីនា ខាងមុខនៅទឹកដី Anfield ដដែលនោះ។
ប្រភព៖ Sportsmole