Erling Braut Haaland មិនមានឈ្មោះដោយសារត្រូវបានដកឈ្មោះចេញពីការប្រកួតពានរង្វាន់ Europa League វគ្គ Playoff ជើងទីពីរជាមួយនឹងក្រុម Rangers ដោយសារបញ្ហារបួសក្រលៀន។កីឡាករវ័យ ២១ឆ្នាំ រូប នេះបានខកខានការប្រកួតចំនួន ៤ លើកចុងក្រោយដោយសារតែរបួសតែ បានវិលត្រលប់មកចូលរួមហ្វឹកហាត់ ពេញលេញវិញនៅដើមសប្តាហ៏នេះក៏ដោយចុះ។
ទោះយ៉ាងណាខ្សែប្រយុទ្ធអន្តរជាតិន័រវេមិនបានធ្វើដំណើរជាមួយក្រុម Dortmund ដើម្បីទៅកាន់ទីក្រុង Glasgow នៅថ្ងៃពុធនេះទេដោយបន្តស្នាក់នៅប្រទេសអាល្លឺម៉ង់ ដើម្បីបន្តការព្យាបាលរហូតទាល់តែរបួសបានជាសះ ស្បើយ។ខ្សែការពារ Thomas Meunier របស់ BVB ដំបូងឡើយមានការសង្ស័យជាមួយនឹងបញ្ហាសាច់ដុំ ប៉ុន្តែ កីឡាករអន្តរជាតិបែលហ្ស៊ិករូបនេះបានឡើងយន្តហោះជាមួយមិត្តរួមក្រុមរបស់គាត់ និងត្រៀម បង្ហាញខ្លួននៅក្នុងការប្រកួតនៅវេលាទាបភ្លឺឈានចូលព្រឹកថ្ងៃសុក្រទី២៥នេះ ។
ការប្រកួតជើងទី១ក្រុមលោក Marco Rose រងបរាជ័យក្នុងលទ្ធផល៤ទល់និង២សម្រាប់ការប្រកួតជើងទីមួយ បន្ទាប់ពីម្ចាស់ជើងឯកស្កុតឡេនបានផ្តួលពួកគេនៅ Westfalenstadion កាលពីសប្តាហ៍មុន។អវត្ដមានរបស់ Haaland ដែលរកបាន ២៣ គ្រាប់នៅក្នុង២០ អោយ Dortmund នៅរដូវកាលនេះ ដូច្នេះកីឡាករ Donyell Malen បន្តដើរតួនាទីជាខ្សែប្រយុទ្ធកណ្តាលដោយមានការគាំទ្រពីសំណាក់កីឡាករ Marco Reus និង Julian Brandtនៅតំបន់បម្រើកណ្តាល។
ប្រភព៖ Sportsmole