ខ្សែប្រយុទ្ធ Tammy Abraham បានបញ្ចប់ការផ្ទេរក្នុងតម្លៃខ្លួន ៤០ លានអឺរ៉ូ (ស្មើនិង៣៤ លានផោន) ពីក្រុមតោខៀវ Chelsea ទៅកាន់ក្លឹបខ្លាធំ Roma ។ខ្សែប្រយុទ្ធជួរមុខដែលជាអ្នករកគ្រាប់បាល់បញ្ចូលទីច្រើនជាងគេសម្រាប់ក្រុមកាលពីរដូវកាលចាស់បាល់ផ្លាស់ទៅកាន់លីកកំពូលអ៊ីតាលី Serie A ដើម្បីជួបជុំជាមួយអតីតគ្រូបង្វឹក Chelsea លោក Jose Mourinho ក្នុងកិច្ចព្រមព្រៀងរយៈពេល ៥ ឆ្នាំ។
ទោះយ៉ាងណានៅក្នុងកិច្ចព្រមព្រៀងសម្រាប់កីឡាករអន្តរជាតិអង់គ្លេសវ័យ ២៣ ឆ្នាំរូបនេះរួមបញ្ចូលទាំងលក្ខខណ្ឌទិញត្រឡប់មកវិញក្នុងតម្លៃ ៦៨ លានផោនផងដែរ។ប៉ុន្តែរឿងនេះអាចកើតឡើងបាន គឺនៅពេលដែល Abraham និងលេងបាន២រដូវកាលសិន។
មានក្លឹបដូចជា Bristol City, Swansea City និង Aston Villa សុទ្ធតែធ្លាប់ត្រូវបានខ្ចីជើង Abraham ទៅលេងអោយពួកគេ។ ទោះយ៉ាងណាក្រោយពីបានធ្វើដំណើរទៅប្រទេសអ៊ីតាលីកាលពីថ្ងៃអាទិត្យដើម្បីពិនិត្យសុខភាពពួកគេបានបញ្ចប់ការផ្ទេរ ជាផ្លូវការណ៏នៅដើមសប្តាហ៏នេះ។ Abraham ធ្លាប់បង្ហាញខ្លួនចូលលេងអោយអង់គ្លេសបាន៦ លើកនិងរកបាន ៣០ គ្រាប់ក្នុងការបង្ហាញខ្លួន ៨២ ប្រកួតសម្រាប់ Chelsea ជាទីកន្លែងដែលរូបគេបានចូលហ្វឹកហាត់ចាប់តាំងពីមានវ័យ ៧ ឆ្នាំមកម្លេះ។ គួរបញ្ជាក់ថាកៅអីសម្រាប់ Abraham បានឈានដល់ទីបញ្ចប់ មានន័យថារូបគេនិងក្លាយជាកីឡាករបម្រុងក្រោយពីក្លិបនៅក្របខ័ណ្ឌ Premier League បានចុះហត្ថលេខាផ្ទេរយកអតីតខ្សែប្រយុទ្ធរបស់ពួកគេគឺ Romelu Lukaku ពីក្លិប Inter Milan ក្នុងតម្លៃ ៩៧.៥ លានផោនកាលពីថ្ងៃព្រហស្បតិ៍។រីឯ Inter Milan បានធ្វើការចុះហត្ថលេខានាំយក Edin Zeko អតីតខ្សែប្រយុទ្ធ Roma ទៅជំនួសវិញ។
ប្រភព៖ BBC