Paul Pogba បានក្លាយជាកីឡាករ Man. United ដំបូងគេដែលបានបង្កើតកំនត់ត្រា មួយគឺ ការបង្កើតឪកាស បញ្ចប់ទី(បញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបាន ៤ គ្រាប់)ក្នុងការប្រកួតក្របខ័ណ្ឌ Premier League តែមួយលើកអំឡុង ពេលជ័យជម្នះក្នុងលទ្ធផល ៥ទល់និង១ លើក្រុម ភ្ញៀវ Leeds Utd នៅកីឡដ្ឋាន Old Trafford កាលពីថ្ងៃសៅរ៍។
មានន័យថា៤គ្រាប់នោះគឺPogbaបានបង្កើតឪកាសដល់មិត្តរួមក្រុម Bruno Fernandes នៅនាទីទី៣០ ដើម្បីរកគ្រាប់បាល់បើកឆាក មុនពេលកីឡាករLuke Aylingវាយបកតាមស្មើវិញនៅនាទីទី៤៨។ Pogbaដដែលក៏បានបង្កើត ឪកាសបញ្ចប់ទីលើកទី២ដល់ខ្សែប្រយុទ្ធ Mason Greenwood និង Mason Greenwood នៅនាទីទី៥២ និង ៥៤ មុនពេល Assist បានលើកទី៤អោយ Fred រកគ្រាប់បាល់ចុងក្រោយនៅនាទីទី៦៨។
អ្នកគាំទ្រជាង ៧០.០០០ នាក់ជាលើកដំបូងក្នុងរយៈពេល ១៨ ខែ ក៏បានឃើញពីការប្រកាសជាផ្លូវការណ៏នៅការ ចុះហត្ថលេ ខាចុងក្រោយសម្រាប់ខ្សែការពារ Raphael Varane មុនពេលចាប់ផ្តើមការប្រកួត ខណៈអតីតតារា ឆ្នើមរបស់ក្រុម Real Madrid រូបនេះ មានឪកាសអង្គុយទស្សនាមិត្តរួមជាតិបារាំង Pogba ដោយផ្ទាល់ផងដែរ ក្នុងនាម ជាសមាជិកថ្មីនៅទឹកដី Old Trafford ។
ប្រភព៖ Metro