ក្រុមមាន់ខ្នាយមាស Tottenham បានចុះហត្ថលេខាជាមួយខ្សែការពារអាហ្សង់ទីន Cristian Romero ពីក្លិប Atalanta ក្នុងតម្លៃកំនត់ត្រា ៤២.៥ លានផោន។វាគឺជាថ្លៃឈ្នួល ខ្ពស់បំផុតទី ២ ដែល Spurs បានចំណាយសម្រាប់ក្រោយពីពួកគេធ្លាប់បានចាយប្រាក់ប្រមាណ ៥៣.៨ លានផោនសម្រាប់ Tanguy Ndombele ក្នុងឆ្នាំ ២០១៩ ។
Romeroបច្ចុប្បន្នមានវ័យ ២៣ ឆ្នាំដែលទើបតែជួយអោយក្រុមជម្រើសជាតិអាហ្សង់ទីនឈ្នះពានរង្វាន់ Copa America កាលពី ដើមរដូវក្តៅ ត្រូវបានគេបោះឆ្នោតជាខ្សែការពារល្អបំផុតនៅ Serie A កាលពីរដូវកាលមុន។
Romero គឺជាកីឡាករទី ៣ នៅរដូវក្តៅសម្រាប់ Spursមានន័យថាក្លឹបលោក Daniel Levy បានចំណាយប្រាក់ ជិត ៧០ លានផោនរួចទៅហើយមុនរដូវកាលថ្មីចាប់ផ្តើម។នោះគឺគឺពួកគេបាននាំយកខ្សែបម្រើស្លាប Bryan Gil បានចូលរួមពី Sevilla កាលពីខែកក្កដាខណៈដែល Pierluigi Gollini បានចុះហត្ថលេខាខ្ចីជើងពី Atalanta ដូចគ្នាផងដែរ។
ប្រភព៖ BBC