ខ្សែការពារស្លាបឆ្វេងរបស់ក្លិបបិសាចក្រហម Manchester United កីឡាករ Alex Telles និងត្រូវអវត្តមានរហូតដល់ដើមខែកញ្ញាឆ្នាំ២០២១នេះដោយសារបញ្ហារបួសកជើង ។ មានន័យថារបួសរបស់កីឡាករអន្តរជាតិប្រេស៊ីលរូបនេះបានគម្រាមកំហែងដល់លោក Ole Gunnar Solskjaer នៅពេលព្រឹត្តការណ៏ប្រកួតក្របខណ្ឌ Premier League និងមកដល់មិនដល់រយៈពេល៣សប្តាហ៍ខាងមុខនេះ។
បន្ទាប់ពីជួបបញ្ហារបួសអំឡុងពេលហ្វឹកហាត់មុនពេលប្រកួតមិត្តភាពសម្រាប់ Man.United ជាមួយទល់នឹង QPR រួចមក Telles ត្រូវបានសន្និដ្ឋានថានិងអាចអវត្តមានក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ ប៉ុន្តែកាលពីពេលថ្មីៗនេះអ្នកចាត់ការទូទៅលោក Solskjaer បានបង្ហើបប្រាប់ក្រោយការធ្វើរោគវិនិច្ឆ័យ បានបង្ហាញថាបញ្ហារបួសនិងអាចធ្វើអោយប៉ះពាល់ដល់ពេលវេលាប្រកួតយ៉ាងហោចណាស់ ២ សប្តាហ៍ដំបូងនៃរដូវកាលនេះបន្តទៀត។
អ្នកចាត់ការទូទៅសញ្ជាតិន័រវេបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយចំពោះករណីរបួសរបស់ Telles យ៉ាងដូច្នេះថាៈ ជារឿងអកុសលមួយដែលរបួសកជើងរបស់គាត់គឺធ្ងន់ជាងអ្វីដែលយើងបានរំពឹងទុកហើយគាត់នឹងអវត្តមានតិចណាស់យ៉ាងហោចណាស់រហូតដល់បញ្ចប់ខែសីហាឯណោះ។
ប្រភព៖ 90min