ក្រុមតោខៀវ Chelsea អាចនិងសម្រេចចិត្តលក់ខ្សែប្រយុទ្ធជួរមុខ Timo Werner កំឡុងពេលទីផ្សារដោះដូរកីឡាករបើកដំណើរការនៅរដូវក្តៅនេះ។គួរបញ្ជាក់ថាកីឡាករអន្តរជាតិអាឡឺម៉ង់បានផ្ទេរមកដល់ទឹកដី Stamford Bridge បន្ទាប់ពីអតីតគ្រូបង្វឹកFrank Lampardទិញយករូបគេពីក្រុម RB Leipzig កាលពីខែកក្កដានិងបានបង្ហាញខ្លួនចូលលេងយ៉ាង ទៀងទាត់សម្រាប់រដូវកាលចាស់ដោយចូលលេងបានគ្រប់ក្របខណ្ឌប្រកួតសរុបចំនួន ៥២ ដង ។

ទោះបីរដូវកាលដំបូងតែ Werner រកបាន ១២ គ្រាប់បាល់និងបង្កើតឪកាសបញ្ចប់ទី ១៥ លើកក្នុងរដូវកាលដំបូងជាមួយ Chelsea ប៉ុន្តែខ្សត់គ្រាប់ បាល់ស៊ុតបញ្ចូលទីដោយេរកបានតែ ៦ ដងប៉ុណ្ណោះនៅ Premier League ។ក្រុមរបស់លោក Thomas Tuchel មានមូលហេតុនៃការចង់លក់ Werner គឺក្លឹបកំពុងសម្លឹងឪកាសចង់ចុះហត្ថលេខាផ្ទេរយក Robert Lewandowski ពីក្លឹប Bayern Munich និង Erling Braut Haaland របស់ Dortmund ដែលជាមូលហេតុដែលធ្វើអោយអតីតយុវជនថ្នាលក្លឹប Stuttgart កំពុងជួបអនាគតមិនច្បាស់លាស់នាពេលនេះ។

គេហទំព័រ Sky Deutschland ម្ចាស់ជើងឯក Champions League Chelsea បានបើកចំហរឪកាសធ្វើការទំនាក់ទំនងជាមួយក្លឹបធំៗនៅលីកកំពូលអឺរ៉ុបទាំង៥ថាតើក្នុងចំណោមពួកគេមានក្រុមណាដែលចាប់អារម្មណ៍ក្នុងការចុះហត្ថលេខានាំយកកីឡាករវ័យ ២៥ ឆ្នាំរូបនេះដែរឬទេ។Werner នៅមានកិច្ចសន្យា ៤ ឆ្នាំទៀតនាកីឡាដ្ឋាន Stamford Bridge និងធ្លាប់បានបង្ហាញទម្រង់លេងលេចធ្លោនៅលីកកំពូលអាឡឺម៉ង់ក្រោយ ស៊ុតបញ្ចូលទីបាន ៩៥ ដងនិង Assist ៤០ លើកក្នុងការបង្ហាញខ្លួន ១៥៩ ប្រកួតសម្រាប់ Leipzig មុនពេលចូលរួមក្លឹបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏។

ប្រភព៖ Sportsmole