ក្រុមតោខៀវ Chelsea បានត្រៀមធ្វើការលួងលោមខ្សែប្រយុទ្ធឆ្នើមវ័យក្មេង Erling Braut Haaland របស់ក្លឹប Dortmund ជាមួយនឹងការដេញថ្លៃនូវទឹកប្រាក់បំបែកកំណត់ត្រារបស់ក្លឹបរហូតដល់ទៅ ១៥០ លានផោន ។ក្រុមមានមូលដ្ឋាននៅទី ក្រុងឡុងដ៏មានចំណាប់អារម្មណ៏ ចង់ចុះហត្ថលេខានាំយកកីឡាករអន្តរជាតិន័រវែសវ័យក្មេងរូបនេះក្រោយពីក្លឹបបានឈ្នះពានក្របខ័ណ្ឌ Champions League ជាលើកទី ២ក្នុងប្រវត្តិសាស្រ្តក្លឹបកាលពីខែឧសភា។
ផ្ទុយទៅវិញក្លឹបយក្សអាឡឺម៉ង់មានបំនងចង់រក្សាទុកកីឡាករវ័យ ២០ ឆ្នាំរូបនេះយ៉ាងហោចណាស់មួយរដូវទៀតទោះបីអាចប្រឈមនិងការបាត់បង់គ្រាប់ពេជ្រទើបនិងច្នៃរបស់ក្លឹបដែលពួកគេនិងទទួលបានទាបជាងនេះនៅឆ្នាំក្រោយយ៉ាងណាក្តី។
តែផ្ទុយទៅវិញក្រុមលោក Tuchel ជឿជាក់ថាការផ្តល់ជូននូវទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ នឹងគ្រប់គ្រាន់ដើម្បីអោយ Dortmund យល់ព្រមលើការផ្ទេរមួយដែលនិងកើតមានឡើងនៅរដូវក្តៅនេះ។បន្ថែមពីលើនេះទៀតការពិភាក្សាត្រូវបានធ្វើឡើងរួចទៅហើយជាមួយអ្នកតំណាង Haaland ពោលគឺលក្ខខណ្ឌផ្ទាល់ខ្លួននឹងមិនមែនជាឧបសគ្គនោះឡើយ។ មិនមែនមានតែ Chelsea នោះទេ ខណៈដែល Real Madrid ក៏មានចំណាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធជួរមុខរូបនេះផងដែរ ប៉ុន្តែក្រុមជើងឯករង La Liga មិនមានចេតនាផ្តល់ជូននូវតម្លៃដ៏ច្រើនដើម្បីប្រជែងនិង Chelsea នៅឆ្នាំ២០២១នោះទេ។
ប្រភព៖ Sportsmole