អ្នកប្រដាល់វ័យក្មេងមកពីខេត្តកំពង់ស្ពឺ ឡៅ ចិត្រា បានវិលចូលសង្វៀនគុនខ្មែរវិញហើយសប្ដាហ៍នេះគឺប្រកួតនៅសង្វៀន CNC បន្ទាប់ពីរូបគេខកខានឡើងបង្ហាញមុខអស់ប៉ុន្មានសប្ដាហ៍ព្រោះតែជំងឺ។
ម្ចាស់ខ្សែក្រវាត់២ស្ថាប័ន ខាងលើនេះ គេឃើញហ្វឹកហាត់យ៉ាងសស្រាក់សស្រាំវិញហើយនៅកន្លែងហាត់ប្រដាល់សកល និងគុនខ្មែរជម្រើសជាតិក្នុងពហុកីឡដ្ឋានជាតិ។ ចិត្រា លើកឡើងយ៉ាងខ្លីថា រូបគេបានជាសះស្បើយពីជំងឺវិញហើយ ឥលូវនេះកំពុងហ្វឹកហាត់ត្រៀមឡើងសង្វៀនចុងសប្ដាហ៍នេះ។
រំលឹកដែរថា ឡៅ ចិត្រា បន្ទាប់ពីឈ្នះខ្សែក្រវាត់នៅសង្វៀន PNN រួចមក មិនបានឡើងសង្វៀនទៀតនោះទេ។ ចំណែកកម្មវិធីដែលមានឈ្មោះត្រូងប្រកួតនានា គឺសុំការផ្លាស់ប្ដូរឲ្យដាក់កីឡាករផ្សេងជំនួសវិញ។ ឥលូវថ្ងៃសៅរ៍ ទី២៩ ខែមិថុនា ២០១៩ នេះអ្នកប្រដាល់មកកំពង់ស្ពឺរូបនេះនឹងត្រូវប្រកួតជាមួយជើងខ្លាំងឆ្លងដែនពីថៃ លើសង្វៀន CNC ចាប់ពីម៉ោង៦ល្ងាចតទៅ៕
ម្ចាស់ខ្សែក្រវាត់២ស្ថាប័ន ឡៅ ចិត្រា ឡើងប្រកួតវិញហើយ ក្រោយខកខានព្រោះជំងឺ
អត្ថបទទាក់ទង