ខ្សែប្រយុទ្ធហង្សក្រហម Liverpool កីឡាករ Diogo Jota នឹងមិនអាចបង្ហាញខ្លួនសម្រាប់ការប្រកួតលីគកំពូលអង់គ្លេស ២ ប្រកួតងក្រោយនៃរដូវកាលនេះបានទេដោយសារបញ្ហារបួសប្រអប់ជើងពេលផ្តួលម្ចាស់ផ្ទះបិសាចក្រហម Man.Utd កាលពីថ្ងៃទី១៣ឧសា ២០២១ កន្លងទៅ។

អតីតកីឡាករ Wolverhampton Wanderers រូបនេះក៏ធ្លាប់មានបញ្ហារបួសជង្គង់ធ្ងន់ធ្ងនិងបានសម្រាកព្យាបាលរបួស តាំង ពីពាក់កណ្តាលខែធ្នូរហូតដល់ដើមខែមីនាកន្លងទៅនេះ។Jota បានបន្តរកបានគ្រាប់បាល់ ៤ ដងនៅ Premier League ក្រោយ វិលត្រឡប់ពីបញ្ហារបួស ប៉ុន្តែមិនបានបង្ហាញខ្លួនពេលដែល Liverpool ផ្តួល West Bromwich Albion កាលពី ថ្ងៃអាទិត្យ សប្តាហ៏ មុននោះទេ។

ថ្លែងប្រាប់ Sky Sports News មុនពេលទទួលជ័យជម្នះលើក្រុម West Brom លោក Klopp បាននិយាយថា: គ្មានរឿងល្អដោយ មិនមានគ្មានរឿងអាក្រក់ទេដូច្នេះយើងបានឈ្នះនៅ Old Traffordd ប៉ុន្តែ Diogo រងរបួសឆ្អឹងក៏មិនធ្ងន់ធ្ងរដែរ តែអ្វីដែល សំខាន់ គឺគាត់មិនមានវត្តមានរហូតដល់បញ្ចប់រដូវកាល ។ ដូច្នេះJota នឹងបញ្ចប់រដូវកាលដំបូងជាមួយ Liverpool ដោយរកបាន ១៣ គ្រាប់និងAssistមួយលើកគ្រប់ក្របខណ្ឌប្រកួត ២៩ ដងក្នុងនោះ ៩គ្រាប់បាល់រកបានពីការប្រកួត ១៨ លើកនៅលីកកំពូលអង់គ្លេស ។លទ្ធផលជ័យជំនះសប្តាហ៏ទី៣៦នេះបានជួយអោយពួកគេមានគម្លាតត្រឹម១ពិន្ទុប៉ុណ្ណោះពីក្រុមតោខៀវChelsea ក្រោយផ្តួលWest Brom ២-១ នៅលើទីលាន The Hawthorns ក្រោយពី Mohamed Salah និងការតែតបាល់បញ្ជូលទីពីអ្នកចាំទី Alisson Becker ។

ប្រភព៖ Sportsmole