ក្លឹប PSG បានបង្ហើបថាគម្រោងបន្ដកុងត្រាជាមួយ Neymar ជិតសម្រេចមែនទែនហើយ ដោយកុងត្រាថ្មីនេះនឹងមានរយៈពេលដល់ឆ្នាំ២០២៦ឯណោះ។
កីឡាករសញ្ចាតិប្រេសីលខាងលើមានកុងត្រាត្រឹមឆ្នាំ២០២២ខាងមុខនេះ។ តែដោយសារមើលឃើញសមត្ថភាពលេងល្អ និងជួយក្រុមច្រើន ទើបក្លឹប PSG ព្យាយាមនិយាយបន្ដកុងត្រាឱ្យទៀត។ ដោយកុងត្រាថ្មីដែលត្រៀមបន្ដនេះ ត្រូវបានគេដឹងថាមានរយៈពេលដល់ទៅឆ្នាំ២០២៦ឯណោះ។ ដំណឹងនេះ ក៏ប្រកាសដើម្បីបញ្ចប់ការចង់បានពីក្លឹបនានា ជាពិសេស FC Barcelona ផងដែរ។
កីឡាករវ័យ២៩ឆ្នាំខាងលើ បាននិយាយថាខ្លួនសប្បាយចិត្តក្នុងលេងនៅបារាំងនារដូវកាលនេះ។ តែនៅពានរង្វាន់ UEFA Champions League ពួកគេនៅតែធ្វើមិនបានល្អដដែល ដោយបានត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រប៉ុណ្ណោះ ក្រោយពីចាញ់ក្រុម Man City កន្លងទៅនេះ៕
ប្រភព: Marca