ក្លិប Dortmund បានចេញបញ្ជាក់ច្បាស់ហើយថាខ្សែប្រយុទ្ធ Erling Haaland មិនមែនសម្រាប់លក់នោះទេនៅរដូវកាលដោះដូរខាងមុខនេះ។
លោក Sebastian Kehl ប្រធានផ្នែកកីឡារបស់ក្រុម Dortmund បានចេញមកបញ្ចប់ចំពោះការដែលថាក្លឹបចង់លក់កីឡាករវ័យក្មេងនេះចេញ។ ខ្សែប្រយុទ្ធន័រវេសនេះ ជាកីឡាករសំខាន់ម្នាក់របស់ក្រុម និងជួយក្រុមបានច្រើនមែនទែន។ ក្លឹបនឹងមិនលក់រូបគេចេញនៅចប់រដូវកាលនេះទេ ពោលគឺចង់ទុកដើម្បីជួយក្លឹបនៅរដូវកាលក្រោយទៀត ជាជាងលក់ចេញ។
ខ្សែប្រយុទ្ធវ័យ២០ឆ្នាំខាងលើនេះ សឹងតែរកគ្រាប់បាល់គ្រប់ប្រកួតឱ្យទៅក្រុម Dortmund ទៅហើយ មិនថាលេងក្នុងលីគ ឬនៅ UEFA Champions League នោះទេ។ ដោយសារតែមើលឃើញពីភាពលេចធ្លោនេះហើយ ទើបបានជាក្លឹបជាច្រើនចង់យករូបគេទៅនៅចប់រដូវកាលនេះ៕
ប្រភព: Marca