ក្លឹបតោខៀវ Chelsea បានយកឈ្នះលើក្រុម Fulham ក្នុងលទ្ធផល ២-០ សម្រាប់ការប្រកួតពានរង្វាន់ English Premier League សប្ដាហ៍ទី៣៤នៅយប់មិញនេះ។

ក្រុមរបស់លោក Thomas Tuchel ត្បិតតែមមាញឹកនឹងការប្រកួតច្រើនមែន ប៉ុន្តែពួកគេនៅតែធ្វើបានល្អនៅយប់មិញនេះ។ ដោយពួកគេបន្ដយកឈ្នះលើក្រុម Fulham ក្នុងលទ្ធផល ២-០ ដោយ២គ្រាប់នោះទៀតសោត ចេញពីកីឡាករ Kai Havertz នៅនាទី១០ និង៤៩។ ការបន្ថែមបាន៣ពិន្ទុទៀតនេះ បានធ្វើឱ្យក្រុម Chelsea កក់ក្ដៅបន្តិចហើយ។

កក់ក្ដៅត្រង់ថា ពួកគេនៅលេខ៤ មាន៦១ពិន្ទុ ហើយមានគម្លាតជាមួយក្រុមលេខ៥ West Ham ដល់ទៅ៦ពិន្ទុទៅហើយ។ ស្របពេលការប្រកួតពានរង្វាន់ Premier League រដូវកាលនេះ នៅសល់ត្រឹមតែ៤ប្រកួតទៀតទេ នឹងបិទបញ្ចប់រដូវកាលហើយ៕

ប្រភព: Dailymail